មកស្គាល់ទីក្រុងធំទាំង ១០ ដែលមានមនុស្សរស់នៅច្រើនបំផុតលើពិភពលោក
នគរូបនីយកម្ម ឬការពង្រីកទីក្រុងគឺជាកត្តាសំខាន់សម្រាប់អភិវឌ្ឍន៍ជាតិឱ្យកាន់តែមានភាពល្អប្រសើរឡើង។ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ទីក្រុងនៅក្នុងតំបន់អាស៊ី ពិតជាមានការរីកចម្រើនខ្លាំងមែនទែនទាំងផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា។ ដូច្នេះថ្ងៃនេះយើងសូមណែនាំមិត្តអ្នកអាន មកស្គាល់ទីក្រុងធំទាំង១០ ដែលមានមនុស្សរស់នៅច្រើនបំផុតលើលោក៖
១០. ទីក្រុងមុមបៃ
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៤លាននាក់
មុមបៃគឺជាទីក្រុងដ៏ធំដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងស៊ីវិល័យរបស់ប្រទេសឥណ្ឌា។ នៅក្នុងទីក្រុងនេះភាគច្រើនសំបូរទៅដោយមហាសេដ្ឋីប្រាក់លាននិងកោដិជាច្រើននាក់រស់នៅ។ បុមបៃគឺជាទីក្រុងដ៏សំខាន់បំផុតនៅក្នុងប្រទេសឥណ្ឌា។
៩. ទីក្រុងធានជីន
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៧លាននាក់
ធានជីនគឺជាទីក្រុងដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានចំនួនប្រជាជនរស់នៅសរុបច្រើនជាង ១២លាននាក់នៅក្នុងទីក្រុងមួយនេះ។ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ២០១៤ របស់ទីក្រុងមួយនេះកើនឡើងដល់ទៅ ១,៥៧២ពាន់កោដិយ័ន ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងទីក្រុងនេះមានភាពសំបូរសប្បាយ។
៨. ទីក្រុងម៉ានីឡា
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៨លាននាក់
ទីក្រុងម៉ានីឡាត្រូវបានរកឃើញដំបូងគេបង្អស់ដោយពួកអេស្ប៉ាញនៅក្នុងឆ្នាំ១៥៧១។ ដោយសារតែមូលហេតុនេះ ទីក្រុងមួយនេះពោលពេញទៅដោយអគារបុរាណបែបអេស្ប៉ាញជាច្រើន។ ម៉ានីឡាគឺជាទីក្រុងដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចររបស់ប្រទេសហ្វីលីពីន។
៧. ទីក្រុងម៉ូស្គូ
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៣,១លាននាក់
ម៉ូស្គូគឺជាទីក្រុងដ៏ធំបំផុតប្រចាំប្រទេសរុស្ស៊ី ដែលពោរពេញទៅដោយការអភិវឌ្ឍន៍ខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។
៦. ទីក្រុងតូក្យូ
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៣,៦លាននាក់
តូក្យូគឺជាទីក្រុងដ៏ល្បី និងជាបេះដូងរបស់ប្រទេសជប៉ុន។ បើនិយាយអំពីប្រទេសជប៉ុន មនុស្សម្នាស្ទើរតែគ្រប់ៗគ្នាទៅហើយ រមែងគិតដល់ទីក្រុងតូក្យូ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងតូក្យូបានទាក់ទាញភ្ញៀវទេសចរជាច្រើនហូហែមកលេងទីក្រុងមួយនេះ។
៥. ទីក្រុងដាកា ប្រទេសបង់ក្លាដែស
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៤,៥លាននាក់
៤. ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៤,៦លាននាក់
៣. ទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៨លាននាក់
២. ទីក្រុងប៉េកាំង ប្រទេសចិន
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៨,៥លាននាក់
១. ទីក្រុងសៀងហៃ ប្រទេសចិន
ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ២៤,១លាននាក់៕