ត្រឹម​២០​ម៉ោង Trailer ទី​២​ រឿង “Avengers: Endgame” មាន​អ្នក​ចុច​មើល​ជិត ៣០​លាន​ដង

ផលិតកម្ម​ Marvel បាន​បញ្ចេញ Trailer ទី​២​ ភាព​យន្ត “Avengers: Endgame” ដែល​ជា​ភាគ​ទី៤ កាល​ពី​យប់មិញ ដែល​គិត​មក​ទល់​ម៉ោង​ប្រមាណ ២​រសៀល ថ្ងៃ​ទី​១៥ ខែ​មីនា​នេះ មាន​រយៈ​ពេល​ប្រហែល ២០​ម៉ោង។ ទោះ​បី​ជា​មិន​ទាន់​បាន​រយៈពេល ១​ថ្ងៃ​ក៏ដោយ Trailer រឿង​នេះ បាន​ទទួល​ការ​ចុច​មើល​ជិត ៣០​លាន​ដង និង​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ លើ Trending ក្នុង​បណ្ដាញ​ទំនាក់ទំនង YouTube ​។

Avengers: Endgame នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១៩ ជាមួយ​នឹង​ការ​រំពឹង​ទុក​ថា ភាពយន្ត​នេះ​នឹង​អាច​កើប​លុយ​បាន​ប្រហែល ២៨២ លាន​ដុល្លារ​អាមេរិក នៅ​ចុង​សប្ដាហ៍ នៃ​ការ​បើក​សម្ពោធ។ តួលេខ​នេះ គឺ​ខ្ពស់ជាង​ចំណូល​បាន​ពី​ការ​ចាក់​បញ្ចាំង​នៅ​ចុងសប្ដាហ៍​ដំបូង​នៃ​រឿង Avengers: Infinity War វគ្គ៣ ដែល​ទទួល​បាន​ ២៥៧​ លាន​ដុល្លារ​អាមេរិក។

Avengers: Infinity War រក​ចំណូល​សរុប​បាន​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​។

ទស្សនា​ Trailer រឿង Avengers: Endgame ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds