តុលាការចេញដីកាចាប់ខ្លួនអតីតមេបក្ស ប្រឆាំង និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោង 0506 PM
(ដោយ៖ យឺន សីហា)
លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មីនា បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនមនុស្សចំនួន៨នាក់ រួមមានលោក សម រង្ស៊ី និងមន្ត្រីជំនិត៧នាក់ទៀត ដែលជាប់ពាក់ព័ន្ធ រួមគំនិតក្នុងអំពើក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនអតីតមេបក្សប្រឆាំង និងសកម្មជនទាំង៧នាក់នោះ ត្រូវបានបែកធ្លាយជាសាធារណៈ នាថ្ងៃទី១៦ មីនា នេះ ។ ដីកាចាប់ខ្លួន និងនាំខ្លួន ១-លោក សម រង្ស៊ី ២-លោក អេង ឆៃអ៊ាង ៣-លោក ហូរ វ៉ាន់ ៤-លោក អ៊ូ ច័ន្ទឫទ្ធិ ៥-លោក ម៉ែន សុថាវរិន្ទ្រ ៦-លោក ឡុង រី ៧-លោក តុប វ៉ាន់ចាន់ និង៨-លោកស្រី មូរ សុខហួរ ។
អតីតមេបក្សប្រឆាំង និងពួកគាត់ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី២០,២១,២២,២៥,២៦ និង២៧ ខែមករា ឆ្នាំ២០១៩ តាមបញ្ញាតិ្តមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕
ប្រភព ៖ កោះសន្តិភាព