ពែក មី ក្តៅចិត្តនិងផេក Facebook មួយបានយកវិដេអូរបស់លោក មកកាត់ភ្ជាប់ប្រមាថថ្នាក់ដឹកនាំ
កាលពីពេលថ្មីៗនេះដែរ មានផេក Facebook មួយដែលមានឈ្មោះថា camnews បានយកវិដេអូរបស់តារាកំប្លែង ពែកមី មកកាត់តបញ្ចូលជាមួយវិដេអូរបស់ថ្នាក់ដឹកនាំគឺ សម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យប្រមាថធ្ងន់ៗមិនអាចទទួលយកបាន និងមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់នាយ ពែកមី ផ្ទាល់ថែមទៀតផង។ ក្រោយពេលផេក Facebook មួយនោះបានបង្ហោះវិដេអូនេះចូលទៅក្នុង Facebook បានរយៈពេល 9ម៉ោង នាយពែកមី ក៏បានប្រទះឃើញ និងបញ្ចេញប្រតិកម្មរបស់ខ្លួន។
តារាកំប្លែង និងជាតារាចម្រៀងល្បីឈ្មោះមួយរូបផងដែរ នាយ ពែកមី បានសរសេរនៅលើ Facebook ខ្លួនថា៖ “អេ អាអត់កំណេីត ផុសប៉ុណ្ណឹង ចំណេញបានប៉ុន្មានហ្អា!”។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល នាយ ពែកមី ត្រូវរងកម្មដោយសារតែមានគេយកវិដេអូ និងរូបថតរបស់លោកទៅកាត់ត ដើម្បីប្រមាថថ្នាក់ដឹកនាំប្រទេស រហូតធ្វើអោយនាយ ហួសចិត្តយ៉ាងខ្លាំង៕