នៅចាំតួបុរសស្បែកខ្មៅ ក្នុងរឿង «The Gods Must Be Crazy» ទេ? ទាល់តែស្លាប់បាត់ហើយ ទើបគេដឹងពីជីវិតរបស់លោក រស់នៅបែបនេះ
បរទេស៖ ប្រិយមិត្តមួយចំនួន ដែលជាធ្លាប់តាមដានរឿងបរទេសដ៏ល្បីល្បាញមានចំណងជើងថា “The Gods Must Be Crazy”ច្បាស់ជានៅចាំបុរសស្បែកខ្មៅមានឈ្មោះថា N!Xau ដែលជាតួឯកដ៏ល្បីនៅក្នុងរឿងនេះ។
យ៉ាងណាមិញ នៅពេលនេះ អ្វីដែលគួរឲ្យសោកស្តាយនោះ តារាដ៏មានប្រជាប្រិយភាពរូបនេះបានទទួលមរណភាពហើយ តាំងពីឆ្នាំ២០០៣មកម្ល៉េះនៅអាយុ៥៨ឆ្នាំ ក៏ប៉ុន្តែកាលពីថ្មីៗនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះស្រាប់តែរឿងរ៉ាវអតីតកាល
របស់លោក ត្រូវបានគេបើកកកាយជាថ្មី ដែលធ្វើឲ្យមហាជនមិនតិចនាក់នោះទេ ភ្ញាល់ផ្អើលក្រោយពីដឹងជីវប្រវត្តិរបស់លោក ចាប់តាំងពីលោកមិនទាន់ចូលសិល្បៈរហូតដល់ល្បីល្បាញមានការទទួលស្គាល់ពីអ្នកគាំទ្រ។
រឿង The Gods Must Be Crazy
ដំបូងឡើយលោក N!Xao ដែលជនជាតិអាហ្វ្រិក គឺកសិករម្នាក់ មានជីវិតសាមញ្ញ និងមានជីវភាពលំបាកក៏ប៉ុន្តែលោកចាប់
ផ្តើមទទួលបានភាពជោគជ័យ ក្រោយពីសម្តែងជាតួឯកក្នុងរឿង “The Gods Must Be Crazy” ដែលជារឿងបរទេសដ៏ល្បីល្បាញ
ខ្លាំងនៅជំនាន់នោះ។ ក៏ប៉ុន្តែអ្វីដែលហួសចិត្តនោះ បើទោះជារឿង “The Gods Must Be Crazy” មានភាពល្បីល្បាញ រហូតរកចំណូលបានជាង ១០០ លានដុល្លារ យ៉ាងណាក្តី ក៏លោក N!Xau បានទទួលកម្រៃតិចជាង ២០០០ ដុល្លារតែប៉ុណ្ណោះ សម្រាប់ការថតជាតួឯក។លុះក្រោយមក បន្ទាប់មានប្រជាប្រិយភាពហើយ ទើបលោក N!Xau តម្លើងថ្លៃខ្លួនឡើងដល់
៨ម៉ឺនដុល្លារ សម្រាប់ថតភាគពីរនៃរឿងមួយនេះ។ឯចំណែកទឹកប្រាក់ដែលទទួលបានពីការថតភាគពីរនៃរឿងនេះ លោកបាន
យកទៅធ្វើផ្ទះនិងតបណ្តាញអគ្គីសនី និងបណ្តាញទឹកសម្រាប់គ្រួសាររបស់លោក ដែលរូបលោក មានប្រពន្ធ៣ និងកូន៦នាក់ជាបន្ទុក។ម៉្យាងវិញទៀត បន្ទាប់ពីមានភាពជោគជ័យក្នុងការថតរឿង “The Gods Must Be Crazy” មក លោកក៏ទទួល
បានការថតរឿង៥ផ្សេងៗទៀត ដែលសុទ្ធសឹងតែរឿងល្បីមានដូចជា រឿង Crazy Safari (1991) រឿង Crazy Hong Kong (1993) រឿង The Gods Must Be Crazy in China (1994) និងរឿង Sekai Ururun Taizaiki (1996)។