ទីបំផុត Messi បាន​លេង​នៅ​តំបន់​ដែល​គ្រប់គ្នា​គិត​ថា​សាកសម

តារា​ឆ្នើម​របស់​ក្លឹប Barcelona បាន​លេង​នៅ​តំបន់​ខុសៗ​គ្នា​ជា​ច្រើន​​អស់​ច្រើន​ឆ្នាំ ប៉ុន្តែ​​ទីបំផុត​ ថ្មីៗ​នេះ​ Messi បាន​លេង​នៅ​តំបន់​ដែល​គ្រប់គ្នា​គិត​ថា​សាកសម ធ្វើ​ឲ្យ​កីឡាករ​អាហ្សង់ទីន​កាន់​តែ​​មាន​ឥទ្ធិពល​នៅ​លើ​​សមរភូមិ​វាល​ស្មៅ ​ប្រៀប​ដូច​មនុស្ស​ភព​ផ្សេង​។

វា​ជា​ការ​រង់ចាំ​រហូត​ដល់​១៥​ឆ្នាំ សរុប​ជាង ៨០០ ប្រកួត​​ក្នុង​អាជីព​ជា​កីឡាករ និង បញ្ជី​គ្រូ​បង្វឹក​ត្រូវ​ប្តូរ​ហូរហែ​​​​ទម្រាំ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​កាល​​អាច​លេង​​ ​លើស​ពី​​ខ្សែ​​បម្រើ និង ខ្សែ​ប្រយុទ្ធ ប៉ុន្តែ​ជា playmaker

ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ត្រូវ​រង់​ចាំ​យូរ​ដល់​ថ្នាក់​នេះ?

ប្រហែល​ដោយសារ​ Messi ល្អ​ពេក។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ត្រូវ​បាន​គេ​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ជា​អ្នក​ស្នង​តំណែង​ Diego Maradona នោះ​ទេ​ប៉ុន្តែ​គឺ​ជា​កីឡាករ​នាំ​លេង​ដូចជា Juan Roman Riquelme និង Pablo Aimar និង​ ក្រោយ​មក​បាន​ក្លាយ​ជា Messi ដែល​គ្រប់​គ្នា​ស្គាល់។

ដោយសារ​ជា​កីឡាករ​ល្បឿន​លឿន ដូច្នោះ​​គ្រូ​បង្វឹក​​​ជា​ច្រើន​គិត​ថា​តំបន់​កណ្តាល​​មិន​សាកសម​នឹង​កីឡាករ​វ័យ​៣១​ឆ្នាំ​ទេ ស្រប​ពេល​​ដែល Messi ស៊ាំ​នឹង​​លេង​ស្លាប​ស្តាំ​អូស​បាល់​ពី​ខ្សែ​បន្ទាត់​ចូល​មក​តំបន់​គ្រោះថ្នាក់​ស្រាប់។

Messi បាន​រក្សា​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ច្រើន​ជាង​អ្នក​នាំ​លេង​អស់​ជា​ច្រើន​ឆ្នាំ បើ​ទោះ​ជា Guardiola ចាក​ចេញ​ក៏​ដោយ។

តំណែង Messi បរាជ័យ​ក្រោម Luis Enrique

Messi ក្រោម​សម័យកាល​ Pep Guardiola

កាល​ពី​នៅ​វ័យ​ជាង​២០​​ឆ្នាំ Messi បាន​ក្លាយ​ទៅ​ជា​កីឡាករ “លេខ​៩​មិន​ពិត” ពោល​គឺ​ប្រយុទ្ធ​ក៏​មិន​ចំ បម្រើ​ស្លាប​ក៏​មិន​ចំ ហើយ​ក្រោម​​សម័យកាល​ Pep Guardiola ការ​ស៊ុត​បញ្ចូល​ទី​បាន​ក្លាយ​ជា​ភាព​លេចធ្លោ​របស់​ Messi។ រដូវ​កាល​ ២០១១-១២ គេ​បាន​ស៊ុត​បញ្ចូល​ទី​៥០​គ្រាប់​នៅ La Liga។ ​​ដូច្នេះ​កីឡាករ​កម្ពស់​១,៧ ម៉ែត្រ​ មិន​ចាំ​ចាច់​ធ្វើ​ជា​ Maradona ឬ Aimar ព្រោះ Xavi និង Andres Iniesta បាន​លេង​នៅ​ពី​ក្រោយ​គាត់។

កាល​ពី​​រដូវ​កាល ២០១៤-១៥ ក្រោម​ការ​ដឹក​នាំ​របស់ Martino កីឡាករ​អាហ្សង់ទីន​​បាន​បង្កើត​ស្ថិតិ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គិត​ជា​មធ្យម​ Messi បាន​ប៉ះ​និង​បញ្ជូន​បាល់ ៤៩,៣% ក្នុង​ការ​ប្រកួត​៩០​នាទី​នៅ La Liga ស៊ុត​បាន​៤៣​គ្រាប់ និង បញ្ជូន​ឲ្យ​គេ​ស៊ុត​បាន​ ១៣ លើក។

បច្ចុប្បន្ន Messi កាន់​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជាមួយ​ស្ថិតិ​គ្រប់គ្រង​និង​បញ្ជូន​បាល់ រហូត​ដល់ ៦២,២% ក្នុង​ការ​ប្រកួត​៩០​នាទី និង​ជា top scorers ស៊ុត​បាន ២៦​គ្រាប់ assists ១២​លើក។ Messi ធ្វើ​បាន​គ្រប់​យ៉ាង មិន​ថា​ចុះ​ទៅ​ជួយ​នៅ​ក្រោម បម្រើ​ស្លាប ចែក​បាល់​នៅ​តំបន់​កណ្ដាល បង្កើត​ឱកាស​ស៊ុត និង រក​គ្រាប់​បាល់។

វា​ជា​ដំណឹង​ល្អ​សម្រាប់ Barca ដែល​ថា Messi នឹង​អាច​បន្ត​លេង​តំណែង playmaker នេះ​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត បើ​ទោះ​បី​ជា​កម្លាំង​ធ្លាក់​ចុះ​ជា​លំដាប់​ក៏​ដោយ៕

ប្រភព៖ Four Four Two

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds