មន្ទីររ៉ែ និង​ថាម​ពល​ខេត្ត​កោះ​កុង ស្នើ​ឲ្យ​ពល​រដ្ឋ​ត្រៀម​ម៉ាស៊ីន​ភ្លើង​ទុក​ប្រើ​ប្រាស់

មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះ​កុង​បាន​ស្នើ​​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ​ សហគ្រាស និ​ង​ប្រ​ជា​ពល​រដ្ឋ​ ​ត្រៀម​ម៉ាស៊ីន​ភ្លើងសម្រាប់​ប្រើ​ប្រាស់​ផ្គត់​ផ្គង​អគ្គិសនីផ្ទាល់​ខ្លួន​ ដោយ​ថា​ថាមពល​អគ្គិសនី​បាន​ពី ទំនប់​វារីអគ្គិសនី និង​ពី​ប្រ​ទេស​ថៃ​មិន​គ្រប់​​គ្រាន់។

កាលពី​ម្សិល​មិញ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះ​កុង​​បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​សរសេរ​ថា​អាកាស​ធាតុ​ក្ដៅ​រាំង​ស្ងួត ធ្វើ​ឲ្យ​ទំបន់​វារី​អគ្គិសនី​តាតៃ និង​ឫស្សី​ជ្រុំ មាន​កម្ពស់ទឹង​ទាប មិនអាច​ទាញ​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ខេត្ត ក៏​ដូច​ជាទូទាំង​ប្រ​ទេស។

ប្រ​ភព​ដដែល​សរសេរថា​ថាមពល​​អគ្គិសនីនៅពេល​នេះ​មាន​ត្រឹម​១០មេហ្គាវ៉ាត់​ ដែល​មិន​អាច​ផ្គត់​ផ្គង់ អគ្គិសនី​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា បាន​ឡើង​ ដោយ​ថា​តំបន់​ខ្លះមាន​អគ្គិសនី និង​តំបន់​ខ្លះ​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់ ដោយ​សារ​ក្រុម​ហ៊ុន​អគ្គិសនី​ធ្វើការ​ផ្គត់​ផ្គង់​ប្ដូរ​វេន​។

សម្រាប់​ថាមពល​អគ្គិនសី​ចំនួន​១០​មេហ្គាវ៉ាន់​នេះ​មួយ​ផ្នែក​បាន​ពី​ប្រ​ទេស​ថៃ និង​មួយ​ផ្នែក​ទៀត​បាន​ពីទំបន់​វារីអគ្គិសនី​តាតៃ។ នៅពេល​ដែល​អគ្គិសនី​ខេត្ត​កោះ​កុង​បាន​ទិញ​ថាមពល​អគ្គិសនីនិង​រៀប​​ចំបណ្ដា​ញ​បន្ថែម​ពី​ប្រ​ទេស​ថៃ​រួច​ នោះ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ជូន​ប្រ​ជា​ពល​រដ្ឋ​នឹង​ដំណើ​រការ​ធម្មតា​ឡើង​វិញ។ ​ប្រ​ភព​ដដែល​បន្ត។

ប្រ​ភព​ដដែល​សរសេរថា៖ «​សំណូម​ពរ​ដល់​ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រី បងប្អូន​ប្រ​ជា​ពល​រដ្ឋ ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ សហគ្រាស​ សូម​ត្រៀម​ម៉ាស៊ីន​ភ្លើង​ផ្ទាល់ខ្លួន​ សម្រាប់​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង ចាប់ពី​ថ្ងៃជូន​ដំណឹង​នេះតទៅ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds