ថ្ងៃ FIFA International Break Day ខែមិថុនា ខាងមុខនេះ សមាគមន៍បាល់ទាត់ហុងកុង បានធ្វើការអញ្ជើញជម្រើសជាតិឆាយនីសតៃបុិ
នៅថ្ងៃ FIFA International Break Day ខែមិថុនា ខាងមុខនេះ សមាគមន៍បាល់ទាត់ហុងកុង បានធ្វើការអញ្ជើញជម្រើសជាតិឆាយនីសតៃបុិ ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា ឲ្យមកប្រកួតមិត្តភាពផងដែរ។
ជម្រើសជាតិហុងកុង នឹងបើកទ្វារកីឡដ្ឋានជាតិ Mong Kok ទទួលស្វាគមន៍ ជម្រើសជាតិឆាយនីសតៃបុិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។ ការប្រកួតនេះដើម្បីសាកជើងកីឡាករត្រៀមយុទ្ធនាការប្រកួតវគ្គចុងក្រោយ នៃព្រឹត្តិការណ៍ជម្រុះយកជើងឯកថ្នាក់តំបន់អាស៊ីខាងកើត ចុងឆ្នាំ២០១៩ខាងមុខនេះ។
ជម្រើសជាតិហុងកុង ត្រូវតតាំង៣ក្រុមខ្លាំងៗនៅវគ្គចុងក្រោយនៃព្រឹត្តិការណ៍ EAFF Football Championship ដែលរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
ចំណែកឯ ឆាយនីសតៃបុិ វិញបានធ្លាក់ក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍រួចមកហើយ៕
អត្ថបទ៖ គឹមស្រ៊ិន