ទុក្ខជាន់លើទុក្ខ! ករុណា ពេជ្រ កាន់តែជួបទុក្ខធំ ឪពុកសម្រាន្តលើគ្រែមិនទាន់ធូរ ពេលនេះម្តាយបាក់ភ្លៅ ចូលមន្ទីរពេទ្យបន្ថែមទៀត…
ភ្នំពេញ៖ ពិតជាទុក្ខជាន់លើទុក្ខពិតមែន ខណៈដែលតារាចម្រៀង លោក ករុណា ពេជ្រ ដ៏មានប្រជាប្រិយភាពម្នាក់ កំពុងតែមានទុក្ខជាទម្ងន់ ស្របពេលដែលឪពុកកំពុងតែសម្រាកលើគ្រែធ្លាក់ខ្លួនឈឺ មិនទាន់បានធូរស្បើយផង ស្រាប់តែម្តាយ បានជួបគ្រោះថ្នាក់ដួល បណ្តាលឲ្យបាក់ភ្លៅមួយចំហៀងបន្ថែមទៀត។
ក្នុងនោះ លោក ករុណា ពេជ្រ បានបង្ហោះថា «ព្រហ្មលិខិត កំពុងបង្រៀនខ្ញុំឲ្យក្លាយជាមនុស្សដៃ ១០០ ហើយ… ហើយកំពុងបង្រៀនឲ្យខ្ញុំរឹងមាំជ្រុលពេកហើយ…. ដើរផង ទប់ផង គិតផង ដូចជាលេងសើចពេកហើយ…ប៉ា ដេកស្តូកស្តឹង នៅមួយកន្លែង មិនទាន់មានលទ្ធផលអ្វីឲ្យបានប្រសើរផង… ឥឡូវមកថែមម៉ែដួលបាក់ភ្លៅម្នាក់ទៀត…. ដល់អញ្ចឹង ហួសចិត្ត ….អរគុណមួយរយៈនេះ បងប្អូនតែងតែឆាតសួរ និងបារម្ភ ពីខ្ញុំហើយរឿងទាំងអស់នេះហើយដែលធ្វើឲ្យខ្ញុំមិនដែលសប្បាយចិត្ត គិតច្រើន ហើយក៏សូមអរគុណ ញាតិមិត្ត ប្អូនបង ដែលជួយជាស្មារតី កំលាំងកាយ កម្លាំងចិត្ត ជាពិសេស បុគ្គលិកក្លឹបថោន ដែលបានបរិច្ចាគឈាម ទាំងយប់ សម្រាប់ត្រៀមទុកក្នុងការវះកាត់ជូនម៉ែរបស់ខ្ញុំ ….» ៕