រដ្ឋមន្ដ្រីកសិកម្ម ៖ ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺជាការចូលរួមចំណែក​ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ

រដ្ឋមន្ដ្រីកសិកម្ម បានអោយដឹងថា ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់បងប្អូនប្រជានេសាទ​ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
 
ថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ដំណើររបស់លោក ថ្នាក់ដឹកនាំខេត្ត មន្ដ្រីជំនាញ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មកកាន់តំបន់កំពង់ភ្លុកនាពេលនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំងស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
ក្នុងឱកាសនោះប្រជានេសាទបានសំណូមពរមួយចំនួនដល់លោករដ្ឋមន្ត្រី។ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជានេសាទ លោករដ្ឋមន្ដ្រីចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សានិងដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសុំចិត្តបងប្អូនប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល
May be an image of 8 people and textMay be an image of 5 people and textMay be an image of 4 people, people studying and textMay be an image of 12 people and boatMay be an image of 9 people and text
អត្ថបទដែលជាប់ទាក់ទង