ព្រះមេគណខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរប្រគេន សម្តេច ណយ ច្រឹក, សម្តេច មួង រ៉ា និងសម្តេចឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី

(ភ្នំពេញ)៖ ព្រះមេគណខេត្តសៀមរាប ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ បានផ្ញើសារអបអរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំងព្រះឋានៈថ្មី ដោយក្នុងនោះរួមមាន៖

សម្តេចព្រះវ័នរ័ត ណយ ច្រឹក ត្រូវបានដំឡើង និងតែងតាំងព្រះឋានៈជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ

សម្តេចព្រះឧត្តមវង្សា មួង រ៉ា ត្រូវបានដំឡើង និងតែងតាំងព្រះឋានៈជា សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ត្រូវបានដំឡើង និងតែងតាំងព្រះឋានៈជា សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ។

ព្រះគោរមងារ និងព្រះឋានៈថ្មីនេះ ពិតជាស័ក្តិសមបំផុតចំពោះ សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលសម្តេចទាំង៣អង្គ មានស្នាព្រះហស្ថ ព្រះគុណូបការៈដ៏ធំធេង ដោយបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត លះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដោយមិនខ្លាចនឿយហត់ក្នុងព្រះបុព្វហេតុជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជាទីគោរពសក្ការៈ សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បីបន្តរួមចំណែកដឹកនាំ វិស័យពុទ្ធចក្រនៅកម្ពុជា ឲ្យរីកចម្រើនស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង