ACU ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា

ភ្នំពេញ៖ ស្រ្តី២នាក់ ត្រូវកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។ ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ​នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង