កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទសនិងដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29

ភ្នំពេញ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញទៅចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ( COP ) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយថា កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទសនិងដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់។

លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន បានអោយដឹងថា ក្រសួងបរិស្ថាន បានសិក្សាបានយ៉ាងលំអិតអំពីដំណើការនៃសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ( COP ) តាំងពីទី១ ដល់ទី២៩ នេះមួយជំហានម្តងៗ រហូតដំណាក់កាលនេះគឺជាដំណាក់កាលដ៏មានសារសំខាន់ណាស់ រួមគ្នាជាមួយបណ្តាលប្រទេសផ្សេងទៀត មានទាំងអង្គការ អ្នកវិទ្យាសាស្ត្រ រួមគ្នាដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅ កំអោយលើសពី១.៥អង្សារ និងគៀងគរថវិការអោយបាន១រយពានលាន ដើម្បីយកថវិការនោះមកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំអោយប្រទេសកំពុងអភិវឌ្ឍជួយប្រទះបញ្ហាគ្រោះមហន្តរាយ ដោយសារការកើនឡើងកំដៅផង ដោយសារការប្រែប្រួលអាកាសធាតុផង។

លោកបន្ថែមថា នៅក្នុងដំណើរការក្នុងកិច្ចប្រជុំនេះ កម្ពុជានឹងជម្រាបជូនបណ្តាប្រទេសទាំងអស់ដែលចូលរួម អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការកើនឡើងកំដៅផង ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង ហើយអ្វីដែលកម្ពុជាបានធ្វើកន្លងមក ជាពិសេសក្រសួងបរិស្ថានបានធ្វើការងារច្រើន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការកើនឡើងកំដៅ។  ទន្ទឹមនេះដែរកម្ពុជាក៏មានជំនួបជាមួយភាគីជាច្រើនទៀត ដើម្បីគៀងគរការគាំទ្រដល់សកម្មភាពរបស់កម្ពុជាផង គៀងគរធនធានដើម្បីយកមកជំរុញលើកស្ទួយបរិស្ថានកម្ពុជាយើងផង។

ក្រៅពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ក៏គ្រោងជួបជាមួយភាគីផ្សេងទៀតដើម្បីជជែកពិភាក្សាលើការដោះស្រាយបញ្ហាលើការប្រែប្រួលអាកាសធាតុ។ លោកអ៊ាង សុផល្លែត បានអោយដឹងថា នៅក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ ការដោះស្រាយបញ្ហា ការកើនឡើងកំដៅ មានវិស័យចំនួន៦ដែលអង្គការសហប្រជាជាតិយកចិត្តទុកដាក់ជាទីបំផុត។ វិស័យទាំង៦រួមមាន៖ ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥ វិស័យគីមី និងទី៦ វិស័យគ្រប់គ្រងសំណល់រឹង សំរាម ដែលវិស័យទាំង៦នេះ ជាវិស័យដែលនាំអោយមានការបំពុលបរិស្ថានផង ដល់ការកើនឡើងកំដៅផង ក៏ដូចជាការប្រែប្រួលអាកាសធាតុផង៕

អត្ថបទដែលជាប់ទាក់ទង