ស្រ្តីជាម្តាយវ័យ៨៤ឆ្នាំ ត្រូវកូនបង្កើតមានជំងឺសរសៃប្រសាទកាប់ប្រហារ ស្លា.ប់ភ្លាមៗ

កូនបង្កើតមានជំងឺសរសៃប្រសាទបានកាប់ប្រហារម្តាយខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ។ ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមប្រភពពីលោកវរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឲ្យដឹងថា ស្រ្តីជាម្តាយដែលកូនប្រុសកាប់សម្លាប់បណ្តាលឲ្យស្លាប់ឈ្មោះ សង វណ្ណនី អាយុ៨៤ឆ្នាំ ចំណែកជនដៃដល់ឈ្មោះ ស្រេង ឆាយ ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ(មានជំងឺសសៃប្រសាទ)។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយកំពុងសម្រាកលើគ្រែក្នុងផ្ទះ រួចក៏ឮសម្លេងស្រែកហើយក៏បានឃើញជនដៃដល់កាន់កាំបិតចេញមកមុខផ្ទះ ប៉ុន្តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅ។ ចំណែកជនដៃដល់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកប្រាចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង