៩ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូជិត២៥ ម៉ឺនតោន

អ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានអោយដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោនកើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ ២០២៤ នេះថា ក្រៅពីកំណើននៃការលក់ជ័រកៅស៊ូ​ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ១ ៥៨៦ដុល្លារក្នុងមួយតោន កើនឡើង ២១៥​ដុល្លារ​ក្នុងមួយតោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន។

កញ្ញា អ៉ឹម រចនា ដំណាំកៅស៊ូ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង១សតវត្សមកហើយ កំពុងបន្តរួមចំណែក​ដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន៕

 

អត្ថបទដែលជាប់ទាក់ទង