ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន
ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបជជែកពិភាក្សាលើបញ្ហាជាច្រើន និងបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលត្រូវផ្សាយព័ត៌មានពិត ដើម្បីកុំឱ្យអ្នកស្ដាប់ ឬអ្នកអានយល់ច្រឡំខុស។
តាយរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចធិបតី ជាមួយរូបថតពីរសន្លឹក និងសំណេរដូច្នេះ៖«ជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសម្ដេចធ្លាប់ស្គាល់លោក ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែសម្ដេចមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចថ្ងៃទី០៤ ខែវិច្ឆិកា។