ពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ផ្តើមបើកជាផ្លូវការ ក្រោមវត្តមានរបស់លោកគួច ចំរើន

ខេត្តកណ្តាល៖ ដូចការគ្រោងទុកនារសៀលថ្ងៃទី១៧ ខែតុលាពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ផ្តើមបើកជាផ្លូវការ ក្រោមវត្តមានរបស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល លោកនូ សាខន ប្រធានក្រុមប្រឹក្សាភិបាលខេត្តកណ្តាល និងលោកម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

ពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានរយៈពេល០២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ដែលមានទូកចំនួន៦៦ទូក​ចូលរួម ក្នុងនោះទូកង​ចំនួន ៣៣ទូក​ ,ទូកមួង​៦​ទូក​ ,ទូកខ្នាតអន្តរជាតិ​ ២៧ទូក ក្នុងនោះរដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទនឹងបង្ហាញពីសមទ្ធិផលមួយចំនួនផងដែរ។

យ៉ាងណាបើទោះបីមានការរំខានពីភ្លៀងបន្តិចមែន ប៉ុន្តែមិនបានធ្វើអោយប៉ះពាល់ដល់ដណ្តើរការរបស់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូក
នោះទេ។

ដោយឡែកដើម្បីបង្កភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងនោះរដ្ឋបាលខេត្តបានរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឱ្យបានល្អប្រសើរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង