អ្នកគ្រប់គ្រងអន្តេវាសិដ្ឋានសិស្សនារីឥស្លាម ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបំពា.នក្មេងស្រីខ្មែរឥស្លាម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចាត់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ឥស្លាមកម្ពុជាទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ពន្ធការចោទប្រកាន់ករណីបៀ.តបៀ.នរាងកាយ និងរំលោ.ភបំពានកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សំណុំរឿងបាន និងកំពុងស្ថិតនៅក្នុងដៃព្រះរាជអាជ្ញារងទទួលបន្ទុក បើកការស៊ើបសួរលើជនសង្ស័យទៅតាមនីតិវិធី។
ជនសង្ស័យឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី នៃសាលារៀនអាន់នៀក ម៉ះ ភ្នំពេញ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យសមត្ថកិច្ចនគរបាលកោះហៅជនសង្ស័យយកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ ក្រោយពីមានការផ្សព្វផ្សាយបង្ហោះលើបណ្តាញសង្គមដោយចោទប្រកាន់ថា លោក កាម៉ារូទីន ស៊ូហៃមី ជាប់ពាក់ពន្ធ និងករណីបៀ.តបៀ.នរាងកាយ និងរំលោ.ភបំពានកុមារី ជាសិស្សសាលាខ្មែរឥស្លាម ។
បន្ទាប់ពីមានការព័ត៌មានខាងលើនេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបើកការស្រាវជ្រាវ និងរកឃើញកុមារីសិស្សសាលាខ្មែរឥស្លាមដែលជាជនរងគ្រោះចំនួន០៤នាក់ «អាយុ១៣ឆ្នាំម្នាក់ អាយុ១៤ឆ្នាំម្នាក់ និងអាយុ១៥ឆ្នាំ ២នាក់» ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោ.ភសេពសន្ថវៈ ក្នុងនោះជនរងគ្រោះបានដាក់ពាក្យបណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានចូលបំភ្លឺផ្តល់ព័ត៌មានជូនសមត្ថកិច្ច៕