រដ្ឋបាលខេត្តកណ្តាលត្រៀមកងកម្លាំងជិត៨០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់នាឱកាសពិធីប្រណាំងទូកនៅក្រុងតាខ្មៅ

កណ្ដាល៖  រដ្ឋបាលខេត្តកណ្តាលត្រៀមកងកម្លាំងជាង៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូកនៅក្រុងតាខ្មៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឲ្យដឹងថា សម្រាប់ពិធីដ៏អធិកអធមនេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំឲ្យបានល្អជាងឆ្នាំមុនៗទៅទៀត ពោលគឺយើងនឹងមានការបន្ថែមការកបាញ់កាំជ្រួច បណ្ដែតប្រទីបស្អាតៗ រៀបចំស្តង់លក់ដូរ លក់ម្ហូបអាហារនំចំណី វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រគុំតន្ត្រីកន្តហរាក់អារម្មណ៍ដែលមានតារាល្បីៗនឹងចូលរួមច្រៀងកម្សាន្តជូនប្រជាពលរដ្ឋ។

លោកបន្តថា ទន្ទឹមនឹងការពិធីនេះដែរ រដ្ឋបាលខេត្តបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព ខណៈដែលកងកម្លាំងទាំងអស់នឹងយាមកាមដើម្បីការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះ ខេត្តក៏បានត្រៀមប៉ុស្តិ៍សម្រាប់ផ្ដល់ព័ត៌មាន ស្តង់ពេទ្យបឋម ឡានពេទ្យ ធុងសម្រាមគ្រប់ទីតាំង បន្ទប់ទឹកស្អាតជាច្នកន្លែងផងដែរ ។ ដូច្នេះសូមពលរដ្ឋមកលេងកម្សាន្ត សូមរួមគ្នារក្សាអនាម័យទាំងអស់គ្នាផង៕

អត្ថបទដែលជាប់ទាក់ទង
Open