រដ្ឋមន្រ្តីក្រសួងអប់រំ៖ ឆ្នាំក្រោយៗការប្រឡងបាក់ឌុបនឹងធ្វើនៅខែសីហាវិញ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា អះអាងថានៅឆ្នាំក្រោយៗការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នឹងត្រូវលើកមកធ្វើនៅខែសីហាវិញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពីធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអោយដឹងថា ការធ្វើបែបនេះគឺក្រៅពីជួយមិនឱ្យប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយនៅជួយឱ្យសិស្សដែលប្រឡងជាប់អាចចូលរៀនទាន់ពេលវេលានៅតាមសាកលវិទ្យាល័យនានា ព្រមទាំងនៅបរទេសថែមទៀត។
រដ្ឋមន្ត្រីក្រសួងអប់រំ ថា ការបង្ខិតពេលវេលាប្រឡងរបស់បេក្ចជន មកប្រឡងត្រឹមខែតុលាវិញនេះដោយសារតែថាធ្វើឱ្យដូចកាលពីមុនមកនេះពោលគឺមុនការរីករាលដាលនៃការផ្ទុះជំងឺកូវីដ១៩។ ដោយសារតែការកើតជំងឺកូវីដ១៩ កន្លងមកក្រសួងបានធ្វើការពន្យាពេលការប្រឡងនេះដល់ខែខែធ្នូ និងខែមករាថែមទៀត ។ អញ្ចឹងពេលនេះក្រសួងចង់បង្ខិតវាមកដល់ខែសីហាវិញ។
លោកពន្យល់ថា បានធ្វើការពន្យល់ថាគឺប្រយោជន៍ដើម្បីឱ្យសិស្ស និស្សិតដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅបរទេសឬទទួលអាហាររូបករណ៍នៅបរទេស។ បើសិនបើមិនប្រឡងចប់ខែសីហាទេនឹងជួបការលំបាកពីព្រោះថានៅបរទេសបវេសនកាលនៅខែកញ្ញា។អញ្ចឹងឆ្នាំនេះយើងរុញការប្រឡងមកត្រឹមខែតុលា ហើយនៅឆ្នាំខាងមុខការប្រឡងនឹងធ្វើនៅខែសីហាវិញ។ជាមួយគ្នាសម្រាប់ខែសីហាមិនមានបញ្ហាប្រឈមនឹងការលិចទឹក និងពិសេសជាឱកាសដល់សិស្ស និស្សិតងាយដាក់ពាក្យចូលរៀននៅបរទេសថែមទៀត។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕