កម្លាំងនគរបាលចាប់ខ្លួនស្ដ្រីម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀត ហើយបង្ហោះលើហ្វេសបុក

ភ្នំពេញ៖ ក្រោយឃើញការចែកចាយវីដេអូនៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីហិង្សា កម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន ស្ដ្រីម្នាក់ពាក់ព័ន្ធករណីនេះ នៅចំណុចខុនដូរមួយកន្លែង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ ស្នងការនគរបាលរាជធានីភ្នំពេញ។

ក្រោយទទលបញ្ជានេះ  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនស្ដ្រីជនសង្ស័យឈ្មោះ លីម សុខលាប នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds