ចំការប្រណិត ខេត្តសៀមរាប កំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរ
ភ្នំពេញ៖ ភ្ញៀវទេសចរ កំពុងតែចាប់អារម្មណ៍ ចំការពូជឈើគ្រញូងដ៏ប្រណិតមួយ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចំការពូជឈើគ្រញូងនេះកំពុងរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប។
តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា និងមានពូជឈើប្រណិតជាច្រើនប្រភេទកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។
នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ដោយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍៕