ម៉ានូ សិល្បៈរបួសបាក់ឆ្អឹងជើងធ្ងន់ធ្ងរក្នុងការប្រកួតទល់ជាមួយកីឡាករអ៊ីស្រាអែលនៅសង្វៀនBoostrong

កីឡាករប្រដាល់គុនខ្មែរ ម៉ានូ សិល្បៈ បានរងរបួសបាក់ឆ្អឹងជើងធ្ងន់ធ្ងរក្នុងការប្រកួតតទល់ជាមួយកីឡាករអ៊ីស្រាអែល កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅលើសង្វៀនBoostrong ក្រោយពីរូបគេបានប្រើជើងស្ដាំទាត់ទៅលើគូប្រកួត តែជាអកុសលបែរជាត្រូវរងរបួសបាក់ជើងខ្លួនឯងទៅវិញ។

យោងតាមរូបថតដែលបង្ហាញនៅលើគណនីហ្វេសប៊ុករបស់កីឡាករ ម៉ានូ សិល្បៈ បង្ហាញថា ជើងរបស់គេបានបាក់ឆ្អឹងរហូតដល់ទៅ២ ដែលទាមទារឱ្យគ្រូពេទ្យអប និងតឆ្អឹងឡើងវិញ។ ប្រការនេះនឹងធ្វើឱ្យរូបគេត្រូវអាក់ខានប្រកួតរយៈពេលយូរ។

តាមរយៈសំណេរលើគណនីហ្វេសប៊ុក កីឡាករ ម៉ានូ សិល្បៈ បានសរសេរថា៖ «ជំរាបសួរ ពុកម៉ែ បងប្អូន អរគុណច្រើនសម្រាប់ការព្រួយបារម្ភ និងការយកចិត្តទុកដាក់ពីខ្ញុំ! ខ្ញុំសុខសប្បាយជាទេ អរគុណព្រះជាម្ចាស់ ការវះកាត់បានជោគជ័យ ពេលនេះកំពុងដំណើរការព្យាបាល… ដែលនឹងចំណាយពេលបន្តិច។

ប៉ុន្តែខ្ញុំចង់ឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ដឹងថា នេះគឺជាការលះបង់ដ៏ធំធេងពីរូបខ្ញុំ ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្ញុំចំពោះសិល្បៈក្បាច់គុនបុរាណ ហើយខ្ញុំនឹងមិនលះបង់ ដើម្បីប្រាកដថាអ្វីដែលដូនតាយើង នៅសល់សម្រាប់ពួកយើងគឺនៅរស់។

ហើយក៏សូមអរគុណចំពោះអ្នកដែលស្អប់ខ្ញុំ និងស្អប់ការវៃរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់ការរិះគន់ និងការប្រមាថក្នុងន័យស្ថាបនារបស់អ្នក។ វា​ជា​ផ្នែក​ទាំងអស់​នៃ​ដំណើរការ​សម្រាប់​ខ្ញុំ​ដើម្បី​ក្លាយ​ជា​មនុស្សម្នាក់ឱ្យ​កាន់​តែ​ប្រសើរ​ក្នុង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds