ផ្សោត១ក្បាល ដែលជាប់នឹងឬសកោងកាង នៅស្រុកមណ្ឌលសីមា ត្រូវមន្ត្រីជំនាញជួយសង្គ្រោះ

កោះកុង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីសង្កាត់ជលផលស្មាច់មានជ័យសហការជាមួយសហគមន៍នេសាទពាមក្រសោបជួយសង្គ្រោះផ្សោត១ក្បាល ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមក្រសួងកសិកម្ម បានអោយដឹងថា សត្វផ្សោតដែលជួយសង្គ្រោះមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម។ ក្រោយពីសង្គ្រោះ មន្ត្រីជំនាញបាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds