រថយន្តដឹកកម្មករ បុកជាមួយរថយន្តកុងតីន័រ ស្លា.ប់២នាក់ របួស២៥នាក់
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាមានមនុស្សចំនួន២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទួរីសដឹកកម្មករបុកជាមួយរថយន្តកុងតីន័រ។
តាមប្រភពពីលោក សេង សូរីណា អធិការស្ដីទីនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងថា នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៨ សីហា តាមផ្លូវជាតិលេខ 4 ត្រង់ចំណុចក្បែរវិទ្យាល័យស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តទួរីសដឹកកម្មករបុកជាមួយរថយន្តកុងតីន័រ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ស្រាលចំនួន២៥នាក់។
បច្ចុប្បន្ន ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់សាលា និងរថយន្តសង្គ្រោះរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សាលា ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺដែលនៅជិត ដើម្បីសង្គ្រោះបន្ទាន់។
ព័ត៌មានលំអិតអង្គាភាពយើងខ្ញុំនិងផ្សាយជូនតាមក្រោយ៕