មនុស្ស២នាក់ បានរងរបួសធ្ងន់ក្នុងការបាញ់ប្រហារមួយនៅខណ្ឌដង្កោ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ក្នុងការបាញ់ប្រហារមួយដោយកាំភ្លើងវែង បន្ទាប់ពីបើកឡានបុកគ្នាស្ថិតនៅក្នុងសង្កាត់រលស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្ត Mercedes ស្លាកលេខភ្នំពេញ 2BF-8168 បានរងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀតម៉ាក Ford ស្លាកលេខភ្នំពេញ 2BV-5779។

ករណីបាញ់ប្រហារគ្នាខាងលើពុំទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds