សមត្ថកិច្ចចាប់ខ្លួន​លោកផ្កាយបី​ ស៊ុន​ ហួរ​ ពាក់ព័ន្ធ​រំលោភ​ទំនុកចិត្ត​ លុយ​ជិត ៤លានដុល្លារ​

សមត្ថកិច្ចចាប់ខ្លួន​លោកផ្កាយបី​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​ រំលោភ​ទំនុកចិត្ត​ លុយ​ជិត ៤លានដុល្លារ​

​កម្លាំងសមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចាប់​ខ្លួន​លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​​ បានអោយដឹងនៅថ្ងៃទី២៧ ខែសីហា នេះ។

ការចាប់ខ្លួននេះ ពាក់ព័ន្ធ​បណ្ដឹង​របស់​ជនរងគ្រោះ​ម្នាក់​ដែល​បានប្ដឹង​ចោទប្រកាន់​ពី​បទ​ រំលោភ​ទំនុកចិត្ត​ ប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ក្លែងបន្លំឯកសារសាធារណៈ​ លក់ដីខ្យល់​មាន​ទំហំ​ទឹកប្រាក់ជាង ៣លាន ៦សែនដុល្លារ​អាមេរិក​។

ប្រភពដដែលបានបន្តថា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ​សមត្ថកិច្ច​កំពុងរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open