ចាប់ខ្លួនយុវជនម្នាក់ពាក់ព័ទ្ធការញុះញង់ឱ្យចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលរឿងគម្រោងអភិវឌ្ឍន៍CLV
យុវជនម្នាក់ដែលមានបណ្ដាញហ្វេសប៊ុកឈ្មោះ ដា សុវណ្ណមករា (កូនទារក) ជាសិស្សសាលាមួយក្នុងខេត្តកំពង់ស្ពឺ ថ្នាក់ទី១២ បានអំពាវនាវអោយយុវជននិងអ្នកចូលរួមគាំទ្របាតុកម្មប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងទាមទារអោយរាជរដ្ឋាភិបាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ CLV (DTA) និងបានញុះញង់ជឿតាជនជ្រុលនិយម ឱ្យត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
យុវជនដែលសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា បានញុះញង់ឱ្យមានការចូលរួមបាតុកម្មមានឈ្មោះ ធឹម មករា បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វេីសកមមភាពគៀងគរនិងញុះញង់អោយមានការតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយមានផ្លាស់ប្ដូរពិតប្រាកដមែនដោយយកតាមយុវជននៅក្រៅប្រទេស បច្ចុប្បន្នសមត្ថកិច្ចបានដំណើរការកសាងសំណុំរឿងបញ្ជូនទៅអយ្យការធ្វើការចោទប្រកាន់ ពីបទរួមគំនិតក្បត់ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ៕