លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៦៦ យាងចូល៦៧ ព្រះវស្សា ដែលព្រះរាជពិធីនេះធ្វើឡើងនៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ។

យាង និង អញ្ជើញចូលរួមដង្ហែក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះរួមមានមន្ត្រីរាជារដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា មន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង យ៉ាងច្រើន​កុះករ ។

 

 

 

អត្ថបទ ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds