GANZBERG ប្រកាសបង្ហាញមុខ​ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ

(ភ្នំពេញ)៖ នៅពេលដែលពួកគាត់នៅលើសង្វៀនម្តងៗទាំងក្នុងស្រុក និងក្រៅស្រុក មានអ្នកគាំទ្ររាប់លាននាក់បានប្រមូលផ្តុំជុំវិញពួកគាត់។ ការប្រើ កណ្តាប់ដៃ លឿនដូចព្យុះ កែងឆេះកាប់ដូចពូថៅ  ជង្គង់ហោះលឿនដូចរន្ទះជាកីឡាករកំពូលជើងខ្លាំងគុនខ្មែរនាទស្សវត្តទី២១ ក្នុងប្រវត្តិសាស្ត្រខ្មែរ ។
ដោយសារតែមានការ​វែកញែកជាច្រើន​ GANZBERG បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ​ ​សូមអបអរសាទរជើងខ្លាំងក្នុងគុនខ្មែរទាំង ៤ រូបនេះ ត្រូវបានក្រុមហ៊ុនស្រាបៀរ GANZBERG ចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈ​របស់ខ្លួនកាលពីថ្ងៃទី 8​ ខែសីហា​ នៅក្នុងកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ​នាទឹកដីអច្ឆិយះ ខេត្ត​សៀមរាប។ ជើងខ្លាំងក្នុងប្រវត្តិសាស្រ្តគុនខ្មែរទាំងនោះរួមមាន៖ អ្នកលែងពូថៅដៃមាសពិឃាត ធឿន ធារ៉ា, ដំរីភ្លុកពិឃាត ផល ​សោភ័ណ្ឌ, ទាយាទកែងឆេះគុនខ្មែរ មុឺន មេឃា, ទាយាទជង្គង់ហោះគុនខ្មែរ អេ អាំម៉ារីភូថង។

ជើងខ្លាំងក្នុងប្រវត្តិសាស្ត្រគុនខ្មែរទាំង៤រូបនេះ គឺជា ទូតសុច្ឆន្ទៈ របស់ស្រាបៀរដ៏ឆ្ងាញ់បំផុត GANZBERG។ សូមបងប្អូនកុំមានការភាន់ច្រឡំទៀត ថារូបភាពដែលក្រុមហ៊ុនបានផុតកាលពីថ្មីនេះ ជាកីឡាករ Ronaldo​ អោយសោះ។

GANZBERG ពិតជាជួយដល់គុនខ្មែរ​​​ពិតៗ ថែមទាំងលើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។ GAN​Z​B​E​R​G មានមោទនភាពក្នុងការប្រកាសយកកីឡាករ ធឿន ធារ៉ា, ផល ​សោភ័ណ្ឌ, មុឺន មេឃា, អេ អាំម៉ារីភូថង ដែលជាអ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញ និងដើម្បីលើកកម្ពស់គុនខ្មែរទាំងក្នុងប្រទេស និងដល់កម្រិតពិភពលោក។ កិច្ចសហការនេះបញ្ជាក់ពីការជួយជ្រំជ្រែងនឹង​​ ការលើកស្ទួយគុនខ្មែររបស់​ស្រាបៀរ GANZBERG ដើម្បីគាំទ្រនឹង​ ផ្តល់ឳកាសឲ្យកីឡាករគុនខ្មែរដែលមានទេពកោសល្យ និងការចូលរួមថែរក្សារ​​​កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ។

GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។ GANZBERG ​ស្រលាញ់គុនខ្មែរ!May be an image of 4 people, crowd and textMay be an image of 7 people and textMay be an image of 2 people and textMay be an image of 2 people and textMay be an image of 2 people and textMay be an image of 2 people and text

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds