រដ្ឋមន្ត្រីបរិស្ថាន ឆ្ងល់ថា ហេតុអ្វីផ្សែងពុលកម្ពុជាហោះទៅតែទីក្រុងបាំងកក ខណៈខេត្តផ្សេងៗទៀតអត់
គេថាផ្សែងពុលពីកម្ពុជាទៅហោះទីក្រុងបាំងកក តែទីក្រុងបាងកកមួយគត់ ខេត្តផ្សេងៗទៀតអត់។ ឆ្ងល់ដែរផ្សែងឆ្លាត ហេតុអ្វីផ្សែងខ្មែរហោះទៅតែទីក្រុងបាងកក ប្រហែលជាគេចង់ចំណេញលើយើងមិនដឹង ដើម្បីអោយសេដ្ឋកិច្ចយើងធ្លាក់ក៏មិនដឹង។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសជួបសំនេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា បានអះអាងថា ការបំពុលខ្យល់នៅកម្ពុជាមានតិចតួច ស្របតាមស្តង់ដារអន្តរជាតិដែល អង្គការសុខភាពពិភព (WHO) ដាក់មក ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនោះទេ។ ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោកសង្កត់ធ្ងន់ថា «គេថាផ្សែងពុលពីកម្ពុជាទៅហោះទីក្រុងបាំងកក តែទីក្រុងបាងកកមួយគត់ ខេត្តផ្សេងៗទៀតអត់។ ឆ្ងល់ដែរផ្សែងឆ្លាត ហេតុអ្វីផ្សែងខ្មែរហោះទៅតែទីក្រុងបាងកក ប្រហែលជាគេចង់ចំណេញលើយើងមិនដឹង ដើម្បីអោយសេដ្ឋកិច្ចយើងធ្លាក់ក៏មិនដឹង គិតមើល។ ពលរដ្ឋគេ១០០លាននាក់ គេនិយាយក្នុងកាសែតគេ គេចេញផ្សាយតែមួយប៉ុស្តិ៍ មានតែអ្នកមើល៥០លាននាក់រួចហើយ គេជេខ្មែររួចមកហើយ រឿងអ្វីគេមកវិនិយោគស្រុកខ្មែរទៀត ដាក់ពីដង ដាក់៣ដងទៀតចប់ហ្មងខ្មែរ សេដ្ឋកិច្ចស្រុកខ្មែរខ្លាំងទេសចរណ៍នៅខេត្តសៀមរាប កែប កំពង់សោម ចុះបើបាងកកពុលប៉ុណ្ណឹង នៅខ្មែរពុលប៉ុណ្ណាទៅបើផ្សែហុយពីខ្មែរទៅ គេគិតចឹង»។
លោករដ្ឋមន្ត្រីបន្ថែមថា យើងបានដាក់ការតាមដានគុនភាពខ្សល់តាមព្រំដែន ទីប្រជុំជន ឃើញថា គុនភាពខ្យល់នៅតាមព្រំដែនគឺល្អ ស្របតាមស្តង់ដារអន្តរជាតិដែល WHOដាក់មក។ កម្ពុជាទើបបានទទួលឡានតាមដានគុនភាពខ្សល់ចំនួន២គ្រឿងពីចិន ដើម្បីយកទៅឈរជើងនៅតាមព្រំដែន បើថាខ្សល់ពីខ្មែរទៅហុយចឹងមានន័យថាគ្រឿងរបស់ចិនគឺអន់ហើយចឹង អោយគាត់ឈ្លោះគ្នាជាមួយចិនតែម្តងទៅ។
សូមរំឭកថា នៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយលោកចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលពីដើមខែកុម្ភៈ កន្លងទៅ កម្ពុជា និងថៃបានប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស ប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាសដើម្បីការពារសុខុមាលភាពពលរដ្ឋនៃប្រទេសទាំង ២ ក្នុងការឆ្ពោះទៅភាពស្អាត ៣ គឺស្អាតទាំងបរិយាកាសជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព៕