សូមកុំយល់ច្រឡំ..! អតីត ប្តី ប្រពន្ធ វ័យចំណាស់មួយគូ អ្នកស្រី វ៉ា អុីម និងលោក អៀ សុផល លែងជាប្តីប្រពន្ធនឹងគ្នា ចំពោះ ទ្រព្យសម្បត្តិរួម និងបំណុលគ្មាន

ដើម្បីកុំអោយមានការយល់ច្រឡំ ចំពោះអ្នកនៅជុំវិញខ្លួន ថាអតីត ប្តី ប្រពន្ធ វ័យចំណាស់មួយគូនៅតែជាប្តីប្រពន្ធនឹងគ្នា ប្តី ប្រពន្ធទាំងពីរនាក់សម្រេចបញ្ចេញសេចក្តីសម្រេចមួយពីការប្រកាសសាលក្រមលែងលះ កុំអោយមានការសង្ស័យ និងយល់ច្រឡំបន្តរទៀត។ នេះបើយោងតាមលិខិតមួយច្បាប់របស់សាលាដំបូងរាជធនីភ្នំពេញ លើសំណុំរឿងរដ្ឋប្បវេណីមួយ របស់ចៅក្រមជំនុំជម្រះលោក កោ វណ្ឌី និងក្រឡាបញ្ជីលោក ចាន់ សុភាព។

នៅក្នុងលិខិតបានអោយដឹងថា រវាងដើមចោទឈ្មោះ វ៉ា អុីម និងចុងចម្លើយឈ្មោះ អៀ សុផល ដែលប្ដឹងសុំឲ្យតុលាការចេញសាលក្រម សុំឈប់រស់នៅជាអនីតិសង្វាស។ ដោយអង្គហេតុ និងចំណុចវិវាទ តាមពាក្យបណ្តឹងរបស់ដើមចោទឈ្មោះ វ៉ា អ៊ីម បានប្ដឹងថា ប្ដឹងសុំឈប់រួមរស់ជាមួយគ្នាបែបអនីតិសង្វាសពីប្តីឈ្មោះ អៀ សុផល ចំពោះ ទ្រព្យសម្បត្តិរួម និងបំណុល គ្មាន ។

ដើមចោទឈ្មោះ វ៉ា អុីម បានអះអាងថា ខ្លួនប្ដឹងសុំឈប់រស់នៅបែបអនីតិសង្វាសពីប្តី ឈ្មោះ អៀ សុផល ដោយមូលហេតុថា ខ្លួន និងប្តីបានរៀបការតាមច្បាប់នៅឆ្នាំ១៩៨២ តែពុំបានចុះ សំបុត្រអាពាហ៍ពិពាហ៍ទេ ព្រមទាំងមានកូនចំនួន៣នាក់។ ការរស់នៅជាមួយគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពមិនចុះសំរុងនឹងគ្នាទេ គឺតែងតែមានភាពរកាំរកូសជានិច្ច បណ្ដាលមកពីប្ដីដើរលេងផឹកស៊ី មិនចូលផ្ទះ មិនគិតគូប្រពន្ធកូនឡើយ ធ្វើឲ្យខ្លួនអស់មនោសញ្ចេតនាជាប្តីប្រពន្ធតទៅទៀត។ ម៉្យាងទៀតប្ដីប្រពន្ធខ្លួនបានព្រមព្រៀងឈប់រស់នៅជាមួយគ្នាមនោសញ្ចេតនាជាប្ដីប្រពន្ធតទៅទៀតហើយ ដោយមានកិច្ចព្រមព្រៀង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ជាសំអាងស្រាប់។

ដោយឡែកចំណងប្ដីប្រពន្ធខ្លួនមានកូនចំនួន០៣នាក់ មាននីតិភាពហើយនោះ ខ្លួនទុកសិទ្ធិឲ្យកូនជាអ្នកជ្រើសរើសអំណាចមេបាដោយខ្លួនឯង។ ចំពោះទ្រព្យសម្បត្តិរួម និង បំណុលរួមពុំមានទេ។

នៅក្នុងលិខិតនោះចៅក្រមក៏បានស្រង់សម្តី ចុងចម្លើយឈ្មោះ អៀ សុផល ដែលបានអះអាងតបថា កិច្ចសន្យាព្រមព្រៀងឈប់រស់នៅជាមួយគ្នា ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ពិតជាកិច្ចសន្យារវាងខ្លួន និងដើមចោទពិតមែន។ ខ្លួនឯកភាពឈប់រស់នៅជាមួយប្រពន្ធដែរ។ ដូចនេះសាលាដំបូងរាជធានីភ្នំពេញ បានសំអាងហេតុ ពាក្យបណ្តឹងរបស់ឈ្មោះ វ៉ា អុីម ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ មានលក្ខណៈសមស្របខ្លះៗ តាមមាត្រា១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី អាចឲ្យតុលាការពិនិត្យ និងសម្រេចបាន។

ការសន្និដ្ខានរបស់តុលាការ ដើមចោទឈ្មោះវ៉ា អុីម និងចុងចម្លើយឈ្មោះ អៀ សុផល ពិតជាបានរៀបអាពាហ៏ពិពាហ៏ តាមប្រពៃណីខ្មែរនៅឆ្នាំ១៩៨២ ប៉ុន្តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅតាមច្បាប់ទេ ។ ការដែលគូភាគីពុំបានចុះសំបុត្រអាពាហ៏ពិពាហ៏បែបនេះ គឺមានន័យថា គូភាគីមិនមានចំណងអាពាហ៍ពិពាហ៍នោះទេ គឺរស់នៅជាមួយគ្ន កន្លងមកតាមបែបអនីតិសង្វាសប៉ុណ្ណោះ ។ ដូច្នេះការប្ដឹងសុំរបស់ដើមចោទដោយពុំមានសំបុត្រអាពាហ៍ពិពាហ៍ បែបនេះ ជាបណ្ដឹងមិនគ្រប់លក្ខណៈច្បាប់ គប្បីតុលាការសម្រេចលើកចោលតាមមាត្រា៨១ នៃក្រមនីតិវិធី រដ្ឋប្បវេណី ។

គូភាគីមិនមានជាប់ចំណងអាពាហ៍ពិពាហ៍ទេដូច្នេះគូភាគីមានសិទ្ធិពេញលេញ ក្នុងការរៀបអាពាហ៍ពិពាហ៍ថ្មី តាមឆន្ទៈរបស់ខ្លួនម្នាក់ៗ ដោយគូភាគីទាំងសង្ខាងពុំមានសិទ្ធិជំទាស់ ឬធ្វើការរំខានឡើយ ។ ចំណែកកូនទាំងបីនាក់នេះ មាននីតិភាពហើយ ដូច្នេះតុលាការពុំសម្រេចអំពីអំណាចមេបាទេ ទុកសិទ្ធិ ឲ្យសាម៉ីខ្លួនជ្រើសរើសអំណាចមេបាដោយខ្លួនឯង។

ដូចនេះសាម៉ីខ្លួនទាំងពីរស្នើសុំអោយអ្នកនៅជុំវិញខ្លួន ឈប់មានការយល់ច្រឡំលើអតីតប្តីប្រពន្ធទាំងពីរនេះថា នៅជាប្តីប្រពន្ធនឹងគ្នាតទៀត ហើយបញ្ហាផ្សេងដែលពាក់ពន្ធក្រោយលិខិតរបស់តុលាការជាការទទួលខុសត្រូវរបស់សាម៉ីខ្លួនម្នាក់ៗ
ដើម្បីអះអាងជំរាប ទៅកាន់សាធារណះជនកុំអោយភ័នច្រឡំវវាង កូនៗនិងភិរិយា(វ៉ាអុីម) បានលែងលះ ដាច់ស្រេចនឹងគ្នាហើយ តាំងពីថ្ងៃ ចេញសាលក្រម និងមកម្ល៉េះ៕May be an image of ticket stub and textMay be an image of textMay be an image of ticket stub and textMay be an image of ticket stub and textMay be an image of textMay be an image of ticket stub and textMay be an image of ticket stub and textMay be an image of ticket stub and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds