រដ្ឋមន្ត្រីមហាផ្ទៃ​ បានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វេីការបោសសំអាតគ្រឿងញៀនតាមKTV ត្រឹមមួយសប្តាហ៍

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសសមាសភាព និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានដាក់បទបញ្ជា ដោយទុកពេលមួយសប្តាហ៍ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វេីការបោសសំអាតគ្រឿងញៀនតាមហាងបៀរហ្គាឌិន ជ្រកក្រោមផ្លាកខារ៉ាអូខេ (KTV)។

លោកអភិសន្តិបណ្ឌិត​ ស​ សុខា បានណែនាំឲ្យស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ ដោយទុកពេលមួយអាទិត្យដេីម្បីរៀបចំផែនការក្នុងការបោសសម្អាតនៅតាម KTV ជាពិសេសខាងមុខហាងដែលដាក់ផ្លាកជាបៀរហ្គាឌិន តែខាងក្នុងមានការប្រេីប្រាស់គ្រឿងញៀនដោយសេរី។ លោកថា« ការប្រេីប្រាស់ញៀនកាន់តែអាក្រក់ពីគ្រាប់ ទៅជាម្សៅ ដែលមានតំលៃថោកជាងមុនប៉ះពាល់ខ្លាំងដល់អ្នកប្រេីប្រាស់ ដែលមានអាយុក្រោម១៨ឆ្នាំ ក្រោយប្រេីប្រាស់៣ដង នឹងធ្វេីឲ្យខូចខួរក្បាលតែម្តងដែលនេះជាហានិភ័យមួយយ៉ាងខ្ពស់»។

លោកក៏បានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តទាំងអស់ ជួយគាំទ្រចូលរួមឲ្យបានម៉ឺងម៉ាត់ទៅលេីយុទ្ធនាការនេះ និងយុទ្ធនាការផ្សេងៗ ដែលបានអ្វេីចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds