W A ក្រសួងបរិស្ថាន និងទូតឥណ្ឌា រៀបចំ​ទិវា​សត្វ​ខ្លាធំ​ ដើម្បី​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​អំពី​សត្វខ្លាដែល​រងគ្រោះថ្នាក់

​ទិវា​សត្វ​ខ្លាធំ​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​រម្លឹក​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​កក្កដា​ ​ដើម្បី​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​អំពី​សត្វខ្លាដែល​រងគ្រោះថ្នាក់​។ ទិវានេះ ត្រូវបានអង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance ក្រសួងបរិស្ថាន និងទូតឥណ្ឌា រៀបចំនៅរសៀលថ្ងៃទី២៨ ខែកក្កដា នាទីក្រុងកោះពេជ្រ។

លោកជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេស សត្វខ្លាធំ ឬសត្វខ្លាដំបង ក្នុងតំបន់ការពារធម្មជាតិ ដែលពពួកទាំងនេះ មានសារៈសំខាន់ និងចាំបាច់ ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ី ក្នុងទីជម្រកធម្មជាតិ។ សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលវត្តមានតែក្នុងប្រទេសចំនួន១៤ ប៉ុណ្ណោះ ដែលជាទីជម្រករបស់វា។

លោកបន្ថែមថា មុនឆ្នាំ២០០៨ កម្ពុជាធ្លាប់ឃើញមានវត្តមានសត្វខ្លាធំរស់នៅក្នុងតំបន់ការពារធម្មជាតិ។ បច្ចុប្បន្នត្រូវបានអន្តរជាតិចាត់ជាប្រទេសដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាស្ដារសត្វខ្លាធំឡើងវិញដោយសារកម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាព នយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ តាមរយៈការបង្កើតផែនការសកម្មភាពសត្វខ្លាធំនៅកម្ពុជា ២០១៥-២០២៤។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ ដោយលិខិតចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុង ការស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត។

ក្រសួងបរិស្ថាន សហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំផែនការយុទ្ធសាស្ត សម្រាប់ស្ដារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ការសិក្សាចំនួនសត្វរំពារនិងជម្រក កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្ក្រាប បទល្មើសធនធានធម្មជាតិ ការលើកកំពស់ជីវភាពសហគមន៍ ការ កំពល់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋានជាដើម។

ដោយឡែកលោក Jorge Saavedra តំណាងអង្គការ Wildlife Alliance បានអោយដឹងថា ទិវាខ្លាអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែកក្កដា ជាអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វខ្លា និងបង្ហាញពីសារៈសំខាន់នៃការការពារជម្រកសត្វខ្លា។ សត្វខ្លាធ្លាប់បានរីករាលដាលពាសពេញទ្វីបអាស៊ី ប៉ុន្តែដោយសារការបាត់បង់ទីជម្រក នៅសល់តែប្រទេសចំនួន១៣ប៉ុណ្ណោះ ដែលនេះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ ការ​ប្រទះ​ឃើញ​ខ្លា​ក្នុង​ប្រទេស​កម្ពុជា​លើក​ចុង​ក្រោយ​មាន​កាល​ពី​ឆ្នាំ​២០០៧ នៅ​ពេល​ដែល​សត្វ​ខ្លា​មួយ​ក្បាល​ត្រូវ​បាន​ថត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី។

អង្គការសម្ព័ន្ធសត្វព្រៃ និងក្រសួងបរិស្ថានបានសហការគ្នាក្នុងការអភិរក្ស នឹងការពារតំបន់ទេសភាពជួរភ្នំក្រវាញអស់រយៈពេលម្ភៃឆ្នាំមកហើយ។ កម្មវិធីការពារព្រៃឈើតបន់ជួរភ្នំក្រវាញ បានក្លាយជាព្រៃការពារល្អបំផុតនៅកម្ពុជា។ ជាលទ្ធផលការតភ្ជាប់ទីជម្រកនៅដដែល ហើយចំនួនប្រជាជននៃប្រភេទសត្វព្រៃបានរីកចម្រើន។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ក្រវាញ​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​ខ្លា​មក​ប្រើ​វិញ។

ចំណែក លោកស្រីDevyani Khobragade ឯកអគ្គរាជទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានអោយដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសឥណ្ឌាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការជំរុញចំនួនសត្វខ្លា ដែលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ពីគែមនៃគ្រោះថ្នាក់។ រឿងជោគជ័យនេះគឺជាសក្ខីភាពមួយចំពោះប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ប្រទេសឥណ្ឌា ដែលត្រូវបានគាំទ្រដោយយុទ្ធសាស្រ្តគ្រប់គ្រងដ៏រឹងមាំ ការចូលរួមសហគមន៍យ៉ាងសកម្ម និងការអនុវត្តការអភិរក្សប្រកបដោយភាពច្នៃប្រឌិត៕May be an image of 6 people, dais and textMay be an image of 2 people, slow loris and textMay be an image of 6 people and people studyingMay be an image of 2 people, slow loris and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds