លោក អ៊ី សាំងឡេង បកអាក្រាតលោកខឹម វាសនា ថាកំពុងតែបោកប្រជាពលរដ្ឋ
អតីតអនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ LDP លោក អ៊ី សាំងឡេង បានបកអាក្រាតអតីតមេរបស់ខ្លួនលោកខឹម វាសនា ថាកំពុងតែបោកប្រជាពលរដ្ឋតាមរយៈការឃោសនាថានឹងមានទឹកលិចពិភពលោក។ ការបកអាក្រាតនេះ បន្ទាប់ពីលោកបានប្រកាសលាឈប់ពីសមាជិក និងតំណែងទាំងអស់ក្នុងគណបក្ស កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី២៥ ខែកក្កដា លោក អ៊ី សាំងឡេង បានអោយដឹងថា លោកខឹម វាសនា កំពុងតែបោកប្រជាពលរដ្ឋដែលកំពុងតែដើរតាមលោក។ លោកថា «គ្មានទឹកណាលិចពិភពលោកដូចការលើកឡើងរបស់គាត់នោះទេ គាត់គំពុងតែបោកប្រជាពលរដ្ឋទាំងស្រុង។ លឺតែទឹកលិច២ឆ្នាំហើយមិនទាន់មានឃើញទឹកលិចពិភពលោកដូចការលើកឡើងសោះ ម្តង់ថាថ្ងៃនេះ ម្តង់ថាថ្ងៃនោះ តើថ្ងៃណាលិចអោយប្រាកដ»?
អតីតមន្ត្រីជាន់ខ្ពស់បក្ស LDP រូបនេះ បន្ថែមថា ក្នុងរយៈពេលជាង២ឆ្នាំនេះ ប្រជាពលរដ្ឋដែលកំពុងតែលង់តាមការឃោសនា របស់លោកខឹម វាសនា ខាត់បង់ប្រាក់យ៉ាងច្រើន រហូតអ្នកខ្លះលក់ផ្ទះ លក់ដី រហូតដល់អ្នកខ្លះលក់ដល់ទៅហ្គារ៉ាសាំង ដើម្បីយកលុយទៅរស់នៅជាមួយលោកនៅភ្នំគូលេន ដើម្បីគេចចេញអំពីទឹកលិចតាមការឃោសនារបស់លោកខឹម វាសនា។
ជាការកត់សម្គាល់ មួយរយៈនេះ ទំនាក់ទំនងលោក អ៊ី សាំងឡេងជាមួយលោក ខឹម វាសនា ដែលជាប្រធានគណបក្ស និងសមាជិកមួយចំនួនទៀត មានភាពរកាំរកូសជាបន្តបន្ទាប់។ លោក ខឹម វាសនា និងលោក អ៊ី សាំងឡេង តែងតែវាយប្រហាគ្នាតាមបណ្តាញសង្គម ជាក់ស្តែងការពីម្សិលម៉ិញ ក្រុមលោកខឹម វាសនា បាននាំគ្នាមករករឿងក្រុមលោកអ៊ី សាំងឡេង ដើម្បីទាមទាយកសាលាបង្រៀនភាសាកូរ៉េមួយកន្លែង។ បើតាមលោក អ៊ី សាំងឡេង បានអោយដឹងថា «ម្សិលម៉ិញលោកខឹម វាសនា បានបញ្ជូនមនុស្សអោយមកសាលាភាសាកូរ៉េចន់ជូ ដើម្បីទាមទារយកសាលាភាសាកូរ៉េនេះ ខណៈខ្ញុំគឺជាម្ចាស់សាលាយ៉ាងស្របច្បាប់។ គាត់បានដាក់មនុស្សមកច្រើនដើម្បិមកអុកឡុកសាលា ទាំងខ្ញុំក៏មិនដឹងថា ឯកសារគត្តិយុត្តិ ឬក៏មូលដ្ឋានផ្លូវច្បាប់អ្វី ដើម្បីមកទាមទាដែរ ហើខ្ញុំក៏បានប្រាប់ទៅគាត់វិញដែរ ប្រសិនបើគាត់ចង់ទាមទានូវអ្វី ប្រទេសយើងមានច្បាប់គូតែធ្វើការតាមផ្លូវច្បាប់ទៅ»។
តាមរយៈការបញ្ជូនមនុស្សមកទាមទារយកសាលាភាសាកូរ៉េនេះធ្វើអោយមានការប្រកែក វែកញ៉ែកយ៉ាងតឹងសសៃករដាក់គ្នា រហូតដល់មានការសម្រប់សម្រួលពីអាជ្ញាធរមូលដ្ឋាន ដោយស្នើអោយភាគីទាំងពីធ្វើទៅតាមច្បាប់ ដើម្បីកំអោយរំខាន់ដល់ប្រជាពលរដ្ឋដទៃទៀត៕