មេសហព័ន្ធ​គុន​ខ្មែរ បង្ហើប​ពី​គម្រោង​រៀបចំ​គោល​ការណ៍​ច្បាប់​ដើម្បី​ការពារ​អាជ្ញា​កណ្តាល​ ចៅ​ក្រម និងមន្ត្រី​រៀបចំ​ការ​ប្រកួត

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បានបង្ហើប​ពី​គម្រោង​រៀបចំ​គោល​ការណ៍​ច្បាប់​ដើម្បី​ការពារ​អាជ្ញា​កណ្តាល​ ចៅ​ក្រម និងមន្ត្រី​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ត្រឹម​ត្រូវ​បន្ថែម។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោក ខូវ ឆាយ បានអោយដឹងថា «កន្លងមក យើងអត់មានច្បាប់ចែងអំពីការដាក់ទោសសម្រាប់ការជេរប្រមាថ ឬការប្រព្រឹត្តទង្វើណាមួយទៅលើអាជ្ញាកណ្តាល ឬចៅក្រមទេ ប៉ុន្តែយើងអាចសម្រេចដោយអនុគណៈកម្មការវិន័យទៅការប្រព្រឹត្តរបស់កីឡាករ ឬថ្នាក់ដឹកនាំក្លិបចំពោះអាជ្ញាកណ្តាល ចៅក្រម ឬក៏គណៈកម្មការរៀបចំការប្រកួត។ ការ​សម្រេចរបស់គណៈកម្មការវិន័យ​គឺ​ទៅតាមកម្រិតនៃទង្វើដែលប្រព្រឹត្តខុស»។

គម្រោងរៀបចំច្បាប់​ដើម្បី​ការពារ​ឲ្យ​​​​អាជ្ញា​កណ្តាល ចៅ​ក្រម និង​គណៈកម្មការ​មាន​តម្លៃ សិទ្ធិ​អំណាច​គ្រប់​​គ្រាន់ និង​ត្រូវ​ការពារ​ដោយ​ច្បាប់ ពី​ព្រោះ​កន្លង​មក​មិន​មាន​គោល​ការណ៍​ច្បាប់​ការពារ​ពួក​គាត់​ទេ។ សូម្បី​តែ​បុគ្គល​ដែល​ជេរ​ប្រមាថ​ក៏​គ្មាន​ច្បាប់​ដាក់​​ពិន័យ​ដែរ​ ប៉ុន្តែ​ដាក់​ទោសពិន័យ​ទៅ​តាម​​ករណី​ជាក់​ស្តែង​​ដែល​អនុគណៈកម្មការ​វិន័យ​សម្រេច​តែ​ប៉ុណ្ណោះ។

ការរៀបចំច្បាប់នេះ បន្ទាប់​ពី​មានការតវ៉ា​​ដោយ​មាន​ពាក្យ​សំដី​មិន​សមរម្យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល​ដែល​បញ្ឈប់​កីឡាករ ម៉ឺន មេឃា ឲ្យ​ចាញ់ ចាន់ ប៊ុនហឿន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​សង្វៀន​ PNN ខណៈមនុស្សចំនួន៣នាក់ត្រូវប្រធានសហពន្ធមិនអោយជាន់សង្វៀនគុនខ្មែររយៈពេលកន្លះឆ្នាំ​៕ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា  ប្រដាល់គុនខ្មែរ AMS Central

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds