លោកចូ បៃឌិន ប្រកាសពីចេតនារបស់លោកក្នុងការបោះបង់ការប្រកួតប្រជែងសម្រាប់តំណែងជាប្រធានាធិបតីក្នុងអាណត្តិថ្មីនេះ

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានប្រកាសពីចេតនារបស់លោកក្នុងការបោះបង់ការប្រកួតប្រជែងសម្រាប់តំណែងជាប្រធានាធិបតីក្នុងអាណត្តិថ្មីនេះ បន្ទាប់ពីចំនួនអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងបានសម្តែងនូវការព្រួយបារម្ភអំពីលទ្ធភាពជោគជ័យរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។

លោក បៃឌិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា “ខណៈពេលដែលវាជាចេតនារបស់ខ្ញុំក្នុងការស្វែងរកការបោះឆ្នោតឡើងវិញ ខ្ញុំជឿថាវាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់គណបក្សខ្ញុំនិងប្រទេស សម្រាប់ខ្ញុំក្នុងការក្រោកឈរហើយផ្តោតតែលើការបំពេញភារកិច្ចរបស់ខ្ញុំជាប្រធានាធិបតីសម្រាប់អាណត្តិដែលនៅសល់។” លោកក៏បានបន្ថែមការកត់សម្គាល់ថា លោកនឹងនិយាយទៅកាន់ប្រទេសជាតិនៅចុងសប្តាហ៍នេះយ៉ាងលម្អិតអំពីការសម្រេចចិត្តរបស់លោកក្នុងការចាកចេញ។

យ៉ាងណាការសម្រេចចិត្តរបស់លោក បៃឌិន បានបង្កើតជាភាពសោកស្តាយសម្រាប់ថ្នាក់ដឹកនាំកំពូលជាច្រើន រួមទាំងប្រជាជនដែលស្រលាញ់ការដឹកនាំរបស់លោក និងបុគ្គលិករបស់លោកផងដែរ។

គួរជម្រាបថា ការសម្រេចចិត្តរបស់លោក បៃឌិន បានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលយុទ្ធនាការរបស់លោកបានជួបប្រទះ បន្ទាប់ពីការជជែកវែកញែកដេញដោលប្រឆាំងនឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលទើបក្លាយជាបេក្ខភាពផ្លូវការនៃគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds