រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ត្នោតគឺជាគម្របព្រៃឈើមួយដូចដើមឈើដដៃទៀតដែរ

ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា ត្នោតគឺជាគម្របព្រៃឈើមួយដូចដើមឈើដដៃទៀតដែរ។ ការថ្លែងបែបនេះនៅក្នុងពេលដែលឯកឧត្តមដឹកនាំដាំកូនត្នោតចំនួន១០ ០០០ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអោយដឹងថា ការដាំកូនត្នោតនៅពេលនេះ ចំនួន ១០ ០០០ដើម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង » ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។

ឯកឧត្តម បន្ថែមថា ត្នោតគឺជារុក្ខរបស់ជាតិ ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណនិងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរំលឹកដែរថារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើសរសរស្តមចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការការពារនិងអភិរក្សធនធម្មជាតិនៅកម្ពុជា ដោយធានាបានគុណភាបបរិស្ថានល្អបរិសុទ្ធ បន្ទាប់ពីមានស្រាវជ្រាវ រកឃើញប្រភេទសត្វកម្រជិតផុតពូជ កំពុងរស់នៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសការរកឃើញកាលពីពេលថ្មីៗ ប្រភេទក្រពើភ្នំ ដែលជិតផុតពូជនៅលើពិភពលោក បានពងកូននិងញាស់ក្នុងធម្មជាតិ បានចំនួន ៦០ក្បាល ហើយប្រភេទជីវៈចម្រុះនេះ មានច្រើនជាងគេ នៅក្នុងពិភពលោក។ ការស្រាវជ្រាវរកឃើញប្រភេទក្រពើភ្នំ ទទួលបានការស្ងើចសរសើរនិងវាយតម្លៃខ្ពស់ពីពិភពលោក អំពីការអភិរក្សាបរិស្ថានកម្ពុជាបានល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យនាំគ្នាដាំដើមត្នោត និងដើមឈើនានា ឱ្យបានច្រើន គោលបំណងទុកជាប្រយោជន៍ ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការពន្លកបៃតង ដោយបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០ ក្នុងនោះយើងមានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឱ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។

ដោយឡែក ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការដាំកូនត្នោត នៅក្នុងតំបន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំនៅពេលនេះ ជាការចូលរួមចំណែកធ្វើឱ្យសហគមន៍មានភាពបៃតង ហើយត្នោតគឺជារុក្ខជាតិតំណាងជាតិខ្មែរ ដែលមានគុណប្រយោជន៍ជាច្រើនដូចជា ផ្លែធ្វើនំ បង្អែម ស្លឹកធ្វើជាមួក ដំបូលផ្ទះ ដើមធ្វើទូក គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសូមលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុស្ស ត្រូវចូលរួមដាំ និងថែរក្សាទាំងអស់គ្នា៕May be an image of 10 people and treeMay be an image of 9 people and treeMay be an image of 3 peopleMay be an image of 10 people, dais and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds