មនុស្ស ៦នាក់បានស្លាប់ នៅសណ្ឋាគារទំនើបមួយក្នុងទីក្រុងបាងកក

បាងកក៖ ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ នៅសណ្ឋាគារទំនើបមួយក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។

ភ្លាមៗ Reuters មិនទាន់អាចទាក់ទងប៉ូលិស និងមន្ត្រីសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ដែមបាននៅឡើយទេ។ តាមប្រភពព័ត៌មានផ្សេងទៀតបានផ្សាយ មនុស្ស៦នាក់ដែលស្លាប់នោះគឺជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី។

បើយោងតាមសារព័ត៌មាន Bankok Post ជនរងគ្រោះខាងលើ គឺជាជនជាតិរៀតណាមទាំង៦នាក់ ដោយក្នុងនោះមាន ៣នាក់ជាបុរស​ និង៣នាក់ជាស្ត្រី។ ស្ថានទូតសហរដ្ឋអាមេរិក និងវៀតណាម ប្រចាំនៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងការហៅ ពីទីភ្នាក់ងារ Reuters នោះទេ។

សេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចថៃ បានឱ្យដឹងថា មន្ត្រីនគរបាល បានរកឃើញសាកសពជនជាតិបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan បន្ទាប់ពីទទួលបានការខលហៅ ពីបុគ្គលិកសណ្ឋាគារ នៅវេលាម៉ោង៥៖៣០នាទីល្ងាច ដែលរាយការណ៍ថា មានករណីស្លាប់នៅទីនោះ។

ភ្លាមៗនេះ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីសមត្ថកិច្ចនគរបាល និងមន្ត្រីសុខាភិបាលបាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds