អេស្ប៉ាញ ក្លាយជាក្រុមជម្រើសជាតិតែមួយគត់ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ច្រើនជាងគេ
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាក្រុមជម្រើសជាតិតែមួយគត់ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប (Euro) ច្រើនជាងគេបំផុតរហូតដល់ទៅ៤លើក បន្ទាប់ពីបានយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤។
ការប្រកួតវគ្គទី១ អេស្ប៉ាញ វាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ ដោយសារអង់គ្លេសព្យាយាមការពារយ៉ាងខ្លាំង។ នៅវគ្គទី២បានត្រឹមតែពីរនាទីប៉ុណ្ណោះ ខ្សែបម្រើប្រយុទ្ធ Williams ស៊ុតចូលជួយអេស្ប៉ាញ ១-០ ដើម្បីបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំង។ យ៉ាងណា ខ្សែប្រើប្រយុទ្ធ Cole Palmer បានស៊ុតជួយអង់គ្លេសតាមស្មើ ១-១ នៅនាទី៧៣ មុនពេលគ្រាប់បាល់ជ័យជម្នះ ២-១ នៅនាទីទី៨៦ដោយខ្សែប្រយុទ្ធ Olyrzabal ជួយឲ្យ អេស្ប៉ាញ គ្រងជើងឯកឆ្នាំ២០២៤។ តាមរយៈលទ្ធផលនេះ អង់គ្លេស បានត្រឹមជើងឯករងជាលើកទី២ បន្ទាប់ពីបានត្រឹមជើងឯករងដូចគ្នាកាលពីឆ្នាំ២០២០។
ជ័យលាភី អេស្ប៉ាញ ជាម្ចាស់ជើងឯក Euro ប្រចាំឆ្នាំ២០២៤, អង់គ្លេស ជាជើងឯករង Euro ប្រចាំឆ្នាំ២០២៤, កីឡាករ Rodri ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ឆ្នាំ២០២៤, កីឡាករ Lamine Yamal ជាម្ចាស់ពានកីឡាករវ័យក្មេងឆ្នើមប្រចាំ២០២៤
គិតរហូតដល់ពេលនេះ អេស្ប៉ាញ បានក្លាយជាក្រុមនៅអឺរ៉ុបតែមួយគត់បានឈ្នះជើងឯកច្រើនជាងគេគឺ៤ដង ក្នុងនោះឈ្នះនៅឆ្នាំ១៩៦៤ ២០០៨ ២០១២ និងថ្មីបំផុត២០២៤ ខណៈ អាល្លឺម៉ង់ ធ្លាប់ឈ្នះ៣ដង អ៉ីតាលី២ដង បារាំង២ដង រុស្ស៊ី១ដង ឆេក១ដង ព័រទុយហ្គាល់១ដង ស្កូវ៉ាគី១ដង ហូឡង់១ដង ដាណឺម៉ាក១ដង និងក្រិក១ដង៕