តុលាការផ្ដន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន៣នាក់ដាក់ពន្ធនាគារមួយជីវិត ខណៈ២នាក់ផ្សេងទៀត កំពុងតាមចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន១០០Kg

ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តុប ឈុនសុង ជាប្រធានក្រុមប្រឹក្សា នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាង១០០គីឡូក្រាម ចំនួន៣នាក់ ដោយសម្រេចផ្ដន្ទាទោសម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិត។

ជនទាំង៣នាក់នោះទី១៖ឈ្មោះ Cheng veut ជនជាតិឡាវ កើតឆ្នាំ១៩៨៨, ទី២៖ឈ្មោះ Wasin Saekue ជនជាតិថៃ កើតឆ្នាំ១៩៩៩ និងទី៣៖ឈ្មោះ Saeli Chinnawat ជនជាតិថៃ កើតឆ្នាំ២០០៥ ក្នុងម្នាក់ៗដាក់គុកអស់១ជីវិត។ ក្នុងសាលក្រមដដែលនោះ ចៅក្រមបានប្រកាសចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនឧក្រិដ្ឋជន២នាក់ទៀត យកមកអនុវត្តទោសតាមច្បាប់ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន៨០លានរៀល។

សូមរំលឹកថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន៣នា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ជាង១០១គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds