ប្រជាពលរដ្ឋមួយគ្រូសារស្រុកឯកភ្នំ ប្ដេជ្ញាដាំដុះដំណាំគ្រប់ជីវៈសម្រុះ ខណៈអ្នកនាំពាក្យបរិស្ថាន ចាត់ទុកប្រព័ន្ធជីវៈចម្រុះ និងធម្មជាតិមានសារៈសំខាន់

ប្រជាពលរដ្ឋមួយគ្រូសារនៅឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ប្ដេជ្ញាដាំដុះដំណាំគ្រប់ជីវៈសម្រុះ តាមបែបអេកូឡូសុី ពិសេសដាំដើមឈើដើម្បីលើកកម្ពស់ជីវៈចម្រុះក្នុងធម្មជាតិក្នុងដី និងផ្ដល់អត្ថប្រយោជន៍ដល់សុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកប្រព័ន្ធជីវៈចម្រុះ និងធម្មជាតិមានសារៈសំខាន់ សម្រាប់ជីវិតនៅលើផែនដី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក នឹម ឈៀង ប្រជាពលរដ្ឋរស់នៅភូមិស្ដីក្រោម ឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបងបានបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើសិកម្មជាអេកូឡូសុី ដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ។ លោកថា« ការបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើសិកម្មជាអេកូឡូសុីនេះ ដោយមើលឃើញបច្ចុប្បន្ននេះ មានការទន្រ្ទានព្រៃ និងប្រើប្រាស់ថ្នាំគីមីខ្លាំង ដែលធ្វើឱ្យធម្មជាតិប្រែប្រួល និងប៉ះពាល់ដល់ជីវៈចម្រុះ»

លោកបន្ថែមថា ការថែរក្សារជំហរនេះ បានធ្វើឱ្យសុខភាពក្នុងគ្រួសារមិនឈឺស្កាត់ និងមិនប្រើប្រាស់ថ្នាំស្ទើរតែទាំងស្រុងក្នុង១ឆ្នាំៗ ដោយសារការបរិភោគបន្លែ ត្រី សាច់ ការចិញ្ចឹម ដំដុះ ដោយខ្លួនឯង។ ជាពិសេស ជួយផ្គត់ផ្គង់ស្បៀង និងផ្ដល់ប្រាក់ចំណូលក្នុងគ្រួសារកាន់តែធូរធា។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូសុី ដាំដំណាំចម្រុះ តាមបែបធម្មជាតិជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ។ ក្រៅពីដាំដំណាំនៅជុំវិញផ្ទះលោកក៏បានដាំប្រភេទឈើមួយចំនួនដើម្បីឆ្លើយតបទៅបញ្ហាការកើនឡើនកំដៅផងដែរ។

ពាក់ពន្ធ័នេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានអោយដឹងថា សកម្មភាពកសិកម្មអេកូឡូស៊ីមានសារៈសំខាន់កាន់តែខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ ដើម្បីកែតំរូវស្ថានភាពនេះនិងធ្វើអោយមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូសុី ដាំដំណាំចម្រុះ តាមបែបធម្មជាតិ នៅជុំវិញផ្ទះ ឬមូលដ្ឋាន ក៏ជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ ហើយជួយពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។

លោកថា« យើងដឹងថាការការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានបញ្ជាក់ថាយើងត្រូវការភាពស្អាត ភាពបៃតង និងចីរភាព ដោយត្រូវការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ ប្រសិនបើយើងចង់សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន»៕

កសិកម្មនៅខេត្តបាត់ដំបងនិយមដាំដុះដំណាំគ្រប់ជីវៈចម្រុះ តាមបែបអេកូឡូសុីកសិកម្មនៅខេត្តបាត់ដំបងនិយមដាំដុះដំណាំគ្រប់ជីវៈចម្រុះ តាមបែបអេកូឡូសុីកសិកម្មនៅខេត្តបាត់ដំបងនិយមដាំដុះដំណាំគ្រប់ជីវៈចម្រុះ តាមបែបអេកូឡូសុី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds