អ្នកសារព័ត៌មាន១៧ស្ថាប័ន ចុះសិក្សាស្វែងយល់ចំណេះដឹងការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង

បាត់ដំបង៖ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយការយល់ការអនុវត្តកសិអេកូឡូស៊ី ដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយអ្នកសារព័ត៌មាន១៧ស្ថាប័ន ចុះសិក្សាស្វែងយល់ចំណេះដឹងការអនុវត្តកសិអេកូឡូស៊ីនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនាថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២៤។

លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលកម្មវិធីបណ្ដាញកសិអេកូឡូស៊ីនៃអង្គការGret បានឱ្យដឹងថា តាមរយៈការសហការរវាង បណ្ដាញកសិអេកូឡូស៊ី កម្ពុជា (ALiSEA)និងសមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានក្នុងស្រុកទៅលើ ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង។

លោកថា «កម្មវិធីនេះមានគោលបំណងដើម្បី បង្កើនការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ីដល់អ្នកសារព័ត៌មាន ក្នុងទឹសដៅជួយជំរុញការផ្សព្វផ្សាយពីការអនុវត្តកសិអេកូឡូស៊ី ដល់កសិករ និងអ្នកពាក់ព័ន្ធ។ បង្ហាញពីករណីជោគជ័យក្នុងការគាំទ្រការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង និងសម្របសម្រួលផ្សាភ្ជាប់រវាងអ្នកសារព័ត៌មាន កសិករ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីទទួលបានប្រភពព័ត៌មានពីការអនុវត្តកសិកអេកូឡូស៊ី»

ចំណែកលោក រឿម រចនា តំណាងសមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) បានលើកឡើងថា បណ្ដាញកសិអេកូឡូស៊ី គឺជាថ្នាក់តំបន់ចំនួន៤ ប្រទេស កម្ពុជា ឡាវ វៀតណាម និងភូមា ដែលមានសមាជិកសរុប២៣៨ ស្ថាប័ន ដើម្បីពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធតាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍លើការអនុវត្ដកសិអេកូឡូស៊ី បង្កើនការបង្ហាញ និងជឿជាក់លើការអនុវត្ដកសិអេកូឡូស៊ីទៅដល់អ្នកបង្កើតគោលនយោបាយ និងប្រើបាស់ផលិតផលកសិអេកូឡូស៊ី និងបង្កើនការអភិវឌ្ឍ និងការទទួលយកការអនុវត្ដកសិអេកូឡូស៊ីក្នុងចំណោមកសិករ។

លោកបន្ដថា «ការអនុវត្តកសិអេកូឡូស៊ីនេះ ដើម្បីលើកម្ពស់ការដល់ដឹងរបស់ប្រជាពលរដ្ឋលើបច្ចេកទេសកសិអេកូឡូស៊ី និងរួមចំណេកក្នុងគោលនយោបាយសាធារណៈ»

លោកបញ្ជាក់ថា ការធ្វើកសិកម្មបច្ចុប្បន្ននេះ គឺប្រើបច្ចេកវិទ្យានិងប្រើគីមីខ្លាំង ដែលតម្រូវឱ្យកសិករជំនួសធាតុចូល និងការអនុវត្ដតាមទម្លាប់ដោយអនុវត្តកសិអេកូឡូស៊ី ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឡើងវិញ ដោយឈរលើមូលដ្ឋាននៃដំណើរការអេកូឡូស៊ីថ្មី។ម្យ៉ាងវិញទៀត បង្កើតប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយធាតុចូលដែលនាំចូល ខ្វះខាត និងប៉ះពាល់ដល់បរិស្ថានផងដែរអ្នកសារព័ត៌មាន១៧ ស្ថាប័ន ចុះឈ្វែងយល់ និងចំណេះដឹងការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបងអ្នកសារព័ត៌មាន១៧ ស្ថាប័ន ចុះឈ្វែងយល់ និងចំណេះដឹងការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds