UEFA៖ រាត្រីនេះ អាល្លឺម៉ង់ប៉ះក្រុមខ្លាំងអេស្ប៉ាញ ខណៈបារាំង ជួបព័រទុយហ្គាល់

ប៊ែកឡាំង៖ ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Champions 2024 ម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងចាប់ផ្តើមប្រកួតបើកឆាកវគ្គ ៨ក្រុមចុងក្រោយដោយប៉ះក្រុមខ្លាំងអេស្ប៉ាញ មុនពេលបារាំង ជួបព័រទុយហ្គាល់នៅនារាត្រីនេះដូចគ្នា។

ជំនួបរវាងខ្លាំងប៉ះខ្លាំង ឥន្រ្ទីដែកអាល្លឺម៉ង់ និងគោជល់អេស្ប៉ាញ ចាប់ផ្តើមនាម៉ោង ១១យប់នេះ (ម៉ោងនៅកម្ពុជា) នារាត្រីថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ធ្វើឡើងនៅកីឡដ្ឋាន MHPArena ដោយមានលោក Anthony Taylor សញ្ជាតិអង់គ្លេស ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

ដោយឡែកជំនួបរវាងមាន់គកបារាំង និងបច្ចខែលព័រទុយហ្គាល់វិញ នឹងចាប់ផ្តើមនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋាន Volksprakstadion ដោយមានលោក Michael Oliver សញ្ជាតិអង់គ្លេស ជាអាជ្ញាកណ្តាលលើទីលាន។

គួរបញ្ជាក់ផងថា ក្រុមឈ្នះទាំង ២ប្រកួតនេះ នឹងឡើងទៅជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដ្បិតវគ្គផ្តាច់ព្រ័ត្រវិញ នឹងធ្វើឡើងនៅថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ នៃខែដដែល (ម៉ោងនៅកម្ពុជា)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds