GANZBERG នៅតែបន្តដាកឡានខ្លាញ់គោ ដល់គុនខ្មែរ ប៉ុន្តែតើដាក់ក្នុងគីឡូប៉ុន្មាន ហើយដាក់កីឡាករណាខ្លះ ?
បន្ទាប់ពីឈុត សេរីវ៉ាន់ថង របូតឱកាសដណ្តើមឡានពីក្រុមហ៊ុន GANZBERG អ្នកតាមដានវិស័យគុនខ្មែរលើកជាចំងល់ថា តើកាដូយក្សពី GANZBERG ឡាន Mazda ខ្លាញ់គោ១គ្រឿង នេះបន្តដាកអោយគុនខ្មែរបន្តប្រកួតយកឬយ៉ាងណា ហើយបើបន្តដាក់អោយតើគួដាក់កីឡាករណាដែរ ហើយប្រកួតដូចម្តេច?
បើយោងតាមលក្ខតិកៈរបស់ក្រុមហ៊ុនGANZBERG ឡាននេះនៅតែបន្តដាកអោយគុនខ្មែរដណ្តើមម្តងទៀតក្នុងពេលឆាប់ ប៉ុន្តែចំពោះលក្ខខណ្ឌនៃការប្រកួតដណ្តើមកាដូយក្សពី GANZBERG គឺឡាន Mazda ខ្លាញ់គោ១គ្រឿង តើបងប្អូនគិតថាគួរដាក់ឲ្យកីឡាកររូបណា ប្រភេទគីឡូប៉ុន្មាន ហើយការប្រកួតលក្ខខណ្ឌបែបម៉េច ដើម្បីសាកសមនឹងការប្រកួតដណ្តើមឡានពីក្រុមហ៊ុន?
តែយ៉ាងណាបើយោងតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន បានអោយដឹងថា ប្រសិនបើកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង មិនទទួលបានជ័យជំនះទាំង២ ប្រកួតជាប់គ្នានោះទេ ក្រុមហ៊ុន GANZBERG សូមរក្សាទុក ឡាន Pick Up ខ្លាញ់គោសិន។ ក្រុមហ៊ុន GANZBERG នឹងរៀបចំមហាប្រព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ នៅប្រទេសកម្ពុជា ផ្ដល់ឱកាសពិសេសដល់កីឡាករ គុនខ្មែរទម្ងន់៦០ គីឡូក្រាម ប្រកួតគ្នាដណ្តើមកាដូយក្សពី GANZBERG ឡាន Mazda ខ្លាញ់គោ១គ្រឿង ក្នុងពេលឆាប់ៗខាងមុខ។
សូមរំលឹកផងដែរថា ក្រុមហ៊ុន GANZBERG បានបោះជំហ៊ានជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ជាមួយគុនខ្មែរ ដោយបានសហការ ក្នុងនាមជាអ្នកឧបត្ថម្ភធំ រៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដីប្រទេសបារាំង នាចុងខែមិថុនានេះ ក្នុងនោះក្រុមហ៊ុន GANZBERG បានដាកកាដូយក្សឡាន១គ្រឿង លើកស្ទួយវិស័យគុនខ្មែរគឺឡាន Pick Up ខ្លាញ់គោ សម្រាប់កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ប្រសិនបើឈ្នះខ្សែក្រវ៉ាត់ ប៉ុន្តែវ៉ាន់ថង របូតឱកាសក្រោយចាញ់ជើងខ្លាំងអេស្បាញក្នុងទឹកទី១៕