ក្រុមហ៊ុន GANZBERG នៅតែលើកទឹកចិត្តដល់វ៉ាន់ថន ថាធ្វើបានល្អ ចាញ់ឈ្នះជារឿងកីឡា
បើទោះបីជារាហ៊ូមាស ឈុត សេរីវ៉ាន់ថង សន្លប់ធំត្រឹមទឹកទី១ ក្រោមថ្វៃដៃកីឡាករអេស្បាញ MARIO ALVAREZ ប៉ុន្តែក្រុមហ៊ុន GANZBERG ដែលជាអ្នកឧបត្ថម្ភធំនៃកម្មវីធីប្រកួតគុនខ្មែរនៅទីក្រុងបារីស ប្រទេសបារាំង នៅតែលើកទឹកចិត្តដល់វ៉ាន់ថន ថាធ្វើបានល្អហើយ ចាញ់ឈ្នះជារឿងកីឡា។
ក្រុមហ៊ុនGANZBERG បានលើកទឹកចិត្តដល់វ៉ាន់ថន តាំងពីមិនទាន់ប្រកួត ក្នុងនោះក្រុមហ៊ុនមានទាំងដាក់ឈ្មោះលើឡាន GANZBERG ដើម្បីលើកទឹកចិត្តជំរុញដល់វ៉ាន់ថន អោយខិតខំយ៉ាងណាក្រុមហ៊ុនក៏ចូលរួមសោកស្តាយដល់វ៉ាន់ថន ដែលមិនទទួលបានជ័យជំនះ ដើម្បីមានឱកាសយកកាដូយក្សគឺរថយន្តPick Up ខ្លាញ់គោ ដែលក្រុមហ៊ុន GANZBERG។
ដោយឡែករថយន្តPick Up ខ្លាញ់គោ ដែលក្រុមហ៊ុន GANZBERG ដាក់អោយឈុត សេរីវ៉ាន់ថង ប្រកួតដណ្តើមក្រុមហ៊ុនសូមរក្សាទុកសិន ដោយក្រុមហ៊ុន GANZBERG នឹងរៀបចំមហាប្រព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ នៅប្រទេសកម្ពុជា ផ្ដល់ឱកាសពិសេសដល់កីឡាករ គុនខ្មែរទម្ងន់ ៦០ គីឡូក្រាម ប្រកួតគ្នាដណ្តើមកាដូយក្សពី GANZBERG ឡាន Mazda ខ្លាញ់គោ១គ្រឿង ក្នុងពេលឆាប់ៗខាងមុខ។
GANZBERG នាំគុនខ្មែរទៅកាន់ពិភពលោក៕