ប្រធានសហភាពពលកម្មជាតិកម្ពុជា ស្នើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអង្គការសង់ត្រាល

បន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលលិខិតសហជីពស្នើសុំឱ្យឯកឧត្តមរដ្ឋមន្ត្រីអន្តរាគមន៍ពិនិត្យពីសកម្មភាព និងការគាំទ្រហិរញ្ញវត្ថុផ្សេងៗទៅលើមជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» មកដល់ពេលនេះ ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យមើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ របស់​អង្គការ​សមាគម និង​សំណើ​សំណូមពរ​ទាំងឡាយ​ដែល​តំណាង​កម្មករ-និយោជិតជាង១៣ម៉ឺន​នាក់ដែលបានដាក់មកក្រសួង។

ទន្ទឹមក្រសួងកំពុងតែពិនិត្យនោះ ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏ស្នើសុំយ៉ាងទទូចទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអង្គការសង់ត្រាល ដែលបានអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ហើយថ្មីៗនេះ។ អង្គការសង់ត្រាល ក៏បានធ្វើសកម្មភាពជាតិជ្រៀតជ្រែកទៅដល់កិច្ចការសហជីព ក៏ដូចជាការចេញរបាយការណ៍បំភ្លៃការពិត ទៅលើការអនុវត្តសិទ្ធិសេរីភាពសហជីពនៅកម្ពុជាផងដែរ។

ថ្លែងប្រាប់ Fast News តាមសារអេឡិចត្រូនិច លោកសំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអោយដឹងថា« ខ្ញុំយល់ឃើញថាអង្គការសងត្រាល់ មិនមានវិជ្ជាជីវៈគ្រប់គ្រាន់ជាអ្នកស្រាវជ្រា វទៅលើស្ថានភាពដែលមាននៅកម្ពុជានោះទេ។ ហើយសងត្រាល់ក៏មិនមែនជាអ្នកបច្ចេកទេសឬ ក៏វិទ្យាសាស្ត្រធ្វើការស្រាវទៅលើបញ្ហាសិទ្ធិកម្មករនៅកម្ពុជាផងដែរ»

លោកបន្ថែមថា អង្គការសង់ត្រាល់ ពុំមានវិជ្ជាជីវៈក្នុងការសិក្សាស្រាវជ្រាវទៅលើវិស័យការងារ ហើយបានចេញរបាយការណ៍ធ្វើឲ្យមានការភាន់ច្រឡំ ទៅលើការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា ហើយក្នុងរបាយការណ៍នោះ គឺគាត់បានផ្ដោតទៅលើការអនុវត្តការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិខាងការងារ «ILO» ថាមានភាពលំអៀងមិនសុក្រឹត។

ជាមួយគ្នានេះដែរ លោកបានចោទជាសំណួរ ទៅអង្គការសង់ត្រាល់ ថា «អង្គការសងត្រាល់មានបទពិសោធន៍ប៉ុន្មានឆ្នាំហើយក្នុងការធ្វើការស្រាវជ្រាវ ឬក៏ធ្វើការសិក្សាទៅលើវិស័យការងារទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសផ្សេងៗដូច ILO ហើយឬនៅ? ហើយបុគ្គលិករបស់អង្គការសង់ត្រាល់មានប៉ុន្មាននាក់ ដែលមានវិជ្ជាជីវៈឬក៏មានសញ្ញាបត្រ័ទទូលស្គាល់ទៅលើវិជ្ជាជីវៈនៃការស្រាវជ្រាវដល់សុក្រឹត ដ៏មានតម្លារភាពចំពោះវិស័យការងារ ដូចអង្គការILO ដែលឬទេ»?

លើសពីនេះទៅទៀត ប្រធានសហភាពពលកម្មជាតិកម្ពុជា រូបនេះក៏ប្រតិកម្ម បកទៅនឹងរបាយការណ៍របស់សង់ត្រាល់ ថាជា របាយការណ៍អង្កេតរបស់សង់ត្រាល់គ្មានវិជ្ជាជីវៈត្រឹមត្រូវទេ។ ព្រោះមិនតំណាងអោយសហជីពភាគច្រើននៅក្នុងប្រទេសកម្ពុជា(១) និងទី២ ការសិក្សានេះមិនមានសុក្រិតភាពត្រឹមត្រូវទេ ព្រោះនៅពេលដែលរបាយការណ៍របស់អង្គការILO បានលើកឡើងពីវឌ្ឍនៈភាព សេរីភាពសហជីព និងលក្ខខណ្ឌការងាររបស់កម្មករ ព្រមទាំង របបសន្ដិសុខសង្គមមានភាពល្អប្រសើរហើយ បែរជាសង់ត្រាល់ឃើញតែចំណុចអវិជ្ជមាន និងខ្មៅងងឹតទៅវិញ។

សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព សមាគម តំណាង​ឱ្យ​សមាជិក​សមាជិកា ដែល​បំពេញ​ការងារ ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចំនួន ១៣ ម៉ឺន​នាក់ រួមមាន សហព័ន្ធ​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា និង​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា និង​ថ្ងៃទី ​២១ ខែមិថុនា ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ការ​អនុវត្ត​សកម្មភាព និង​ការប្រើប្រាស់​កញ្ចប់​ថវិកា​របស់«​សង់​ត្រា​ល់» ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​លក្ខន្តិកៈ​របស់​ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds