ម្ចាស់ហាងលក់ម៉ូតូសួស កុសល កំពុងជួយកីឡាប្រដាល់គុនខ្មែរតាមរយៈការលើកទឹកចិត្ត

ក្លិប​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​កំពុង​កំណើរ​ការ​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ជា​យូរ​មក​ហើយ​ដែល​បាន​ក្លាយ​ជា​ធន​ធាន​​ដ៏​សំខាន់​សម្រាប់​អត្តពលិក​ជម្រើស​ជាតិ​​កម្ពុជា​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ក្លិប​មួយ​ចំនួន​​បាន​ដំណើរ​ការ​ដោយ​ឆន្ទៈ​ និង​ក្តី​ស្រឡាញ់​របស់ម្ចាស់​ក្លិប ឬ​គ្រូ​បង្វឹក​ទាំង​លំបាក ខ្វះ​ខាត​មុខ​ក្រោយ ប៉ុន្តែ​តាម​រយៈក្តីស្រឡាញ់ ពួក​គាត់​មិន​បោះ​បង់​ចោល​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា មាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​ខ្លះ​​​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​សម្ភារ​ពី​អ្នក​មាន​ទ្រព្យ​ធន ឧកញ៉ា ​មន្ត្រី​ជាន់​ខ្ពស់ ប៉ុន្តែ​អ្នក​ខ្លះ​មិន​សូវ​ចេញ​មុខ​ជា​សាធារណៈ​ឡើយ។

មិនខុសពីអ្នក​មាន​ទ្រព្យ​ធន ម្ចាស់ហាងលក់ម៉ូតូសួស កុសល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោកបាន​ចូល​រួម​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ក្នុង​វិស័យ​កីឡា​ច្រើន​​ ក្នុង​នោះ​មាន​ការ​ឧបត្ថម្ភ​ជា​ថវិកា​ដល់ដល់​កីឡាករ និង​គ្រូ​បង្វឹក​ប្រដាល់។ ​លោកថា« ខ្ញុំមិនធ្លាប់ជាអ្នកប្រដាល់គុនខ្មែរនោះទេ ប៉ុន្តែដោយសារតែស្រលាញ់ គុនខ្មែរទើបតែលោកសម្រេចឧបត្ថម្ភដល់កីឡាករ កីឡាការិនី ព្រមទាំងគ្រូបង្វឹកនៅតាមបណ្តាលក្លឹប។ ខ្ញុំស្រលាញ់គុនខ្មែរយូហើយ ខ្ញុំធ្លាប់មើលតាំងពីនៅទូរទស្សន៍ស ខ្មៅ»

ម្ចាស់ហាងរូបនេះ បន្ថែមថា«ខ្ញុំធ្លាប់ក្រទើបខ្ញុំយល់ពីអារម្មណ៍អ្នកក្រ អ្នកដែលមកហាត់ប្រដាល់គ្មានអ្នកណាមានជីវភាពធូធារនោះទេ សុទ្ធតែអ្នកអត់ទើបធ្វើអោយខ្ញុំជួយពួកគាត់។ ខ្ញុំធ្លាប់ជាអ្នករត់ម៉ូតូឌុប ជាអ្នកធ្លាប់ធ្វើសំណង់ អ្នកធ្វើការរោងចក្រ ដូចនេះទើបខ្ញុំយល់ច្បាស់អំពីរជីវភាពរបស់ពួកគាត់»។

បើតាមលោក សួស កុសល ថា លោកមិនមានជីវភាពធូធានោះទេ ប៉ុន្តែថវិការដែលជួយដល់កីឡាករគឺបានមកពីចំណេញតិចតួចពីការលក់ម៉ូតូ អញ្ចឹងអ្នកដែលមកទិញម៉ូតូនៅហាងលោកដូចបានជួយកីឡាករគុនខ្មែរដែរ។ ប្រសិនបើបងប្អូនត្រូវការទិញ លក់ បង់រំលស់ ម៉ូតូគ្រប់ប្រភេទអាចមកមើលនៅហាងផ្ទាល់ នៅតាមបណ្តោយផ្លូវវេងស្រេង ជាប់ផ្សារត្រពាំងថ្លឹង ឬទំនាក់ទំនង់តាមលេខ 017308 345 ៕​May be an image of 3 people, money and textMay be an image of 2 people and textMay be an image of 5 people and textMay be an image of 7 people, scooter, motorcycle and textMay be an image of 2 people and textMay be an image of 4 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds