“អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រគល់កូនឈើចំនួន ២០ ០០០ ដើម ដល់រដ្ឋបាលស្រុកវាលវែង”

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបរិច្ចាគកូនឈើចំនួន ២០ ០០០ ដើម ជូនរដ្ឋបាលស្រុកវាលវែងជាការបង្ហាញនូវការគាំទ្រដល់យុទ្ធនាការ “ដាំដើមឈើមួយលានដើម”។ ពិធីប្រគល់កូនឈើនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែង ដើម្បីធ្វើការចាប់ផ្តើមដាំកូនឈើទាំងអស់ជាផ្លូវការនៅក្នុងមូលដ្ឋាន។

ការបរិច្ចាគកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីបង្ហាញនូវការគាំទ្រដល់យុទ្ធនាការ “ដាំដើមឈើមួយលានដើម” របស់រដ្ឋាភិបាលកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨​ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត  ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានគោលបំណងការពារតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ និងធ្វើការដាំស្តារព្រៃឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះបានធ្វើឡើងឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីឆ្នាំមុន ដើម្បីធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង២ ទសវត្សមកហើយក្នុងកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។

លោក ចន វីល្លីស នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអោយដឹងថា «យើងបានដឹកជញ្ជូនកូនឈើចំនួន ២០ ០០០ ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ហើយយើងរំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចការស្តារគម្របព្រៃឈើរបស់កម្ពុជាឡើងវិញ និងរដ្ឋបាលស្រុកវាលវែង លើការផ្តល់តម្លៃ និងទទួលស្គាល់នូវការបរិច្ចាគកូនឈើទាំងនេះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការផ្តួចផ្តើមគំនិតការដាំស្តារព្រៃឈើឡើងវិញ នឹងជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាន ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។

”លោក​ មុំ បូផាន់ អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង បានអោយដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ “ដាំដើមឈើមួយលានដើម”។ «ខ្ញុំ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ នៅការជួយឧបត្ថមកូនឈើ ដើម្បីដាំនៅស្រុកវាលវែង ក្នុងគោលបំណងអោយក្លាយជាធម្មជាតិបៃតងឡើងវិញ»៕ May be an image of 2 people, dais and textMay be an image of 9 people and treeMay be an image of ‎5 people, temple, dais and ‎text that says '‎ពិទីច្រល់ក្លើរប់រ្គូកប នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ Wildlife Alliance Sapling Donation Ceremony at the Office of the Governor in the District of fVeal Veng, Pursat Province ក្លៃររាវិត្យ מדוש នៃពតត ឆ្នាំរោង ทลรีก ២៩៨ រាពវែង ថ្លៃភី២៣ ដបីុនោ ឆ្នាំ២០២៤ Veal Veng, 23 June 2024‎'‎‎

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds