អ្នកគ្រប់គ្រងភោជនីយដ្ឋាននៅខេត្តពោធិ៍សាត់៖ ភ្ញៀវដែលមកញាំបាយមិនដែលសួររក ម្ហូបដែលធ្វើអំពីសាច់សត្វព្រៃនោះទេ

អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយចំនួននៅក្នុងទីរួមខេត្តពោធិ៍សាត់ ដែលជាខេត្តសំបូរទៅដោយសត្វព្រៃ នៅតំបន់ជួរភ្នំក្រវាញ បាន អះអាងថា រាល់ថ្ងៃភ្ញៀវដែលមកទទួលទានអាហារនៅតាមភោជនីយដ្ឋានមិនដែលសួររក ម្ហូបដែលធ្វើអំពីសាច់សត្វព្រៃនោះទេ ខណៈដែលពួកគាត់ប្តេជ្ញាថា មិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃនោះទេ​។

អ្នកគ្រប់គ្រងភោជនីយដ្ឋាន ម្លប់ស្វាយ ដែលនៅក្នុងទីរួមខេត្តពោធិ៍សាត់លោក ឆន សុផាន់ណារ៉េត បានអោយដឹងថា ការមិនលក់សត្វព្រៃមានអត្ថប្រយោជន៍ច្រើន ទី១បង្កើនសត្វព្រៃ ទី២បង្កើនភ្ញៀវទេសចរណ៍ជាមួយធម្មជាតិ ទី៣ប្រជាពលរដ្ឋលែងប្រកបរបបរបាញ់សត្វព្រៃ ដោយពួកគាត់ប្តូមុខរបទៅរកមុខរបរផ្សេង ដែលមិនអោយប៉ះពាល់ដល់ការអភិរក្សសត្វព្រៃរបស់យើង ហើយភោជនីយដ្ឋានរបស់យើងក៏អត់បានលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃ ដែលអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលដូចគ្នា។

លោកបន្តថា មួយរយៈក្រោយនេះមិនដែលមានភ្ញៀវសួរកកម្ហូបដែលធ្វើពីសាច់សត្វព្រៃនោះទេ ដោយសារវិធានការរបស់រាជរដ្ឋាភិបាលផ្សព្វផ្សាយកាន់តែច្រើន ហើយពួកគាត់ដឹងផលប្រយោជន៍ពីសត្វព្រៃច្រើន ដល់ពេលពួកគាត់អត់រកសទ្វព្រៃកើតកាន់តែច្រើន ធ្វើអោយមានភ្ញៀវទេសចរណ៍កាន់តែច្រើន។ បើតាមលោក ឆន សុផាន់ណារ៉េត គ្រប់ភោជនីយដ្ឋាននៅក្នុងខេត្តពោធិ៍សាត់កាត់បន្ថយការលក់សត្វព្រៃស្ទើតែទាំងស្រុង ដោយសាត់តែគ្មានការបាញ់សត្វព្រៃខុសច្បាប់ ហើយសត្វទៅកាន់តែឆ្ងាយៗ ពីមនុស្ស។

ដោយឡែកអ្នកគ្រេប់គ្រងហាងហ្សារ៉ាកាហ្វេ លោក អុល អូនចេម បានអោយដឹងថា ហាងរបស់លោកចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨ មកមិនដែលដាក់លក់ម្ហូបដែលធ្វើពីសត្វព្រៃនោះទេ ព្រោះយើងបានចូលរួមថែរក្សាសត្វព្រៃ។ លោកថា ការមិនលក់ម្ហូបពីសាច់សត្វព្រៃនេះទើបហាងរបស់លោកបានទទួលបណ្ណ័សរសើរពីក្រសួងបរិស្ថាន ហាងយើងខ្ញុំអភិរក្សសត្វព្រៃតាំងពីឆ្នាំ២០១៨មកពុំដែលលក់សត្វព្រៃឡើយ។ ហើយម្យាងមួយរយៈពេលនេះ ភ្ញៀវដែលមកទទួលទានអាហារនៅហាងផ្ទាល់មិនដែលសួររកម្ហូបធ្វើពីសត្វព្រៃនោះទេ។

ដោយឡែកលោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកទឹកចិត្តអោយម្ចាស់ភោជនីយដ្ឋានទាំងអស់អោយបញ្ឈប់ ហើយងាក់មកចូលរួមអនុវត្តភាពស្អាត ប៉ៃតង ចីរភាពនៃយុទ្ធសាស្ត្រចក្រា ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ដើម្បីធ្វើអោយអាជីវកម្ម ហើយនឹងការរស់នៅរបស់ប្រជាពលរដ្ឋស្អាតជួយអោយបរិស្ថានរបស់យើងត្រូវបានការពា និងអភិរក្សកាន់តែរឹងមាំងមានភាពប៉ៃតង ហើយធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយចូលរួមបន្ថែមទៀតទៅលើការដាំដើមឈើអោយបានច្រើនដើម្បីបង្កើនភាពបៃតងនឹងជម្រុញអោយកម្ពុជា មានអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ផថដែរថា ខេត្តពោធិ៍សាត់បើកយុទ្ធនាការអន្ទាក់សូន្យកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ Wildlife Alliance, និងអង្គការដៃគូជាច្រើនទៀត។ ក្នុងយុទ្ធនាការអន្ទាក់សូន្យនោះម្ចាស់ភោជនីយដ្ឋាន​ចំនួន​ ១៩ នៅក្នុង​ស្រុក​វាលវែង និង​នៅ​ទី​រួម​ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រកាស​ជា​ភោជនីយដ្ឋាន​មិន​លក់​មុខម្ហូប​ធ្វើ​ពី​សាច់​សត្វព្រៃ​ដល់​អតិថិជន​របស់ខ្លួន​នោះទេ​៕May be an image of 2 people and textMay be an image of 6 people and tableMay be an image of rhinoceros and textMay be an image of 5 people and indoorsMay be an image of text

May be an image of 3 people, newsroom and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds